អស្ចារ្យជ្រុលហើយ​ ក្រុម​លោកបងៗ

ខេត្តបាត់ដំបង ៖ កាលពី​​ល្ងាច​​ថ្ងៃ​ទី​១២ មិថុនា ២០១៦ កម្លាំង​បង្ការ​​​បង្ក្រាប​របស់​ស្នងការ​ខេត្ត​ បានធ្វើ​ការ​​ឃាត់​​ខ្លួន​ក្រុម​ក្មេង​​ទំនើង​ជាង​​៣០​នាក់ ​ខណៈ​​ពួក​គេ​​ជិះ​ម៉ូតូ​​បង្ក​ភាពអនា​ធិ​ប​តេ​យ្យ​តាម​ដង​ផ្លូវ ស្ថិត​ត្រង់​ចំណុច​ច្រកចូ​ល​​ព្រ​លាន​យន្តហោះ​​វាល​បែក​ចាន ក្នុង​សង្កាត់​​រត​នះ ក្រុង​បាត់ដំបង ​។

បើ​តាម​​សមត្ថកិច្ច​​ឱ្យ​ដឹង​​ថា ក្រុម​ក្មេង​ទំនើង​ទាំងនេះ​ ហាក់​បាន​​រៀបចំ​យ៉ាង​​ច្បាស់ មុន​ពេល​ចេញ​ធ្វើ​សកម្មភាព ​។ ពួក​គេ​​បាន​កែច្នៃ​​ម៉ូតូជិះ​បំពង​​សំឡេង ប្រណាំង​គ្នា និង​បង្ហោះ​យ៉ាង​សប្បាយរីករាយ​ ដោយ​​មាន​អ្នក​ជិះ​ការពារ​អម​មុខក្រោយ​ទៀត​​ផង ធ្វើ​ឱ្យ​​រំខាន​យ៉ាង​​ខ្លាំង​ដល់​អ្នក​ដំណើរ​ ។

ក្រុម​នេះ ​ត្រូវ​បាន​លោកស្នងការ​ខេត្តបញ្ជា​ឱយ​​ប្រមូល​នាំ​ទៅ​ស្នងការ​ខេត្ត ដើម្បី​អប់រំ និង​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​សកម្មភាព​ទំនើង​របស់​ខ្លួន​​ជាបន្ទាន់​ និង​បញ្ជា​ឱ្យ​​ដោះ​ឧ​បករ​ណ៍​​ទាំង​ឡាយ​ ដែល​​បំពាក់​លើ​ម៉ូតូ​ដោយ​កែ​ច្នៃ ​។