យប់មិញ ! ប្លន់​ផ្ទះ​អ្នក​គក់​ជេរ​ដី យក​អស់​ជាង​៧​ម៉ឺន​ដុល្លារ

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​បាន​ចូល​ទៅ​ភ្ជង់​ប្លន់​ផ្ទះ​អ្នក​គក់​ជេរ​ដី​យក​អស់​ជាង​៧​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្ការ​មួយ​ចំនួន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ផ​ន វ​ណ្ណី រស់នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម ចូល​ទៅ​ភ្ជង់​ប្លន់​យក​លុយ​អស់​ជាង​៧​ម៉ឺន​ដុល្លារ ខ្សែ​.​ក​មាស​១​តម្លឹង និង​ចិញ្ចៀនមាស​១​តម្លឹង រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។