Toyota Mekong Cup ​ប្រកាស​ថ្ងៃ​ប្រកួត​រដូវ​កាល​ទី​៣​ហើយ

ពាន​រង្វាន់ Toyota Mekong Cup ២០១៦ ​បាន​ប្រកាស​ថ្ងៃ​ប្រកួត​រដូវ​កាល​ទី៣​​​ហើយ ដោយ​តាម​គម្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ចិកា ឆ្នាំ​២០១៦​ រហូតដល់ ខែមករា ឆ្នាំ​២០១៧ ​ដែល​មាន​ប្រទេស​ចូល​រួម​ចំនួន​៥​គឺ​កម្ពុជា ឡាវ ​ថៃ វៀតណាម ​និង​មីយ៉ាន់ម៉ា។

 

Toyota Mekong Cup ​ប្រកាស​ថ្ងៃ​ប្រកួត​រដូវ​កាល​ទី​៣​ហើយរូបភាព ថៃ ឈ្នះពាន​រដូវកាល​២០១៥

 

Toyota Mekong Cup ​ប្រកាស​ថ្ងៃ​ប្រកួត​រដូវ​កាល​ទី​៣​ហើយចាន់ វឌ្ឍនាកា ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥

 

Toyota Mekong Cup ​ប្រកាស​ថ្ងៃ​ប្រកួត​រដូវ​កាល​ទី​៣​ហើយ

ក្រុមបឹងកេតអង្គរ​បាន​ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៥

 

ក្រុមហ៊ុន​ Toyota ​បាន​បង្កើត​ពាន​រង្វាន់ ​TMCC ​តាំង​ពី​​ឆ្នាំ​ ២០១៤​ ក្នុង​គោល​បំណង​បង្រួប​បង្រួម​សហគមន៍​​តាម​រយៈ​ការ​ប្រកួត​បាល់ទាត់​ រវាង​បណ្តា​ប្រទេស​នានា​ដែល​ស្ថិត​តាម​បណ្តោយ​ទន្លេ​មេគង្គ​។ ការ​ប្រកួត​ជើង​ឯក​បាល់ទាត់​នេះ​ បាន​ចាប់​ផ្ដើម​ដំបូង​ដោយ​ប្រទេស​ចំនួន​​ ៤​ រួម​មាន​ ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ​ ប្រទេស​មីយ៉ាន់ម៉ា​ និង​ប្រទេស​វៀតណាម។ ​

 

រី​ឯ​ការ​ប្រកួត​កាល​ពី​ឆ្នាំ​មុន​ ប្រទេស​ថៃ​បាន​ចូល​រួម​ជា​សមាជិក​ថ្មី​ ដែល​បាន​ចូលរួម​ធ្វើ​ការ​ប្រកួត​ជាមួយ​ ប្រទេស​ដទៃ​ទៀត។​ ក្នុង​ឆ្នាំ​ ២០១៤​ ប្រទេស​វៀតណាម​ បាន​ទទួល​ពាន​ជើង​ឯក ​ដោយ​ឡែក​ឆ្នាំ​ ២០១៥​ ប្រទេស​ថៃ​បាន​នាំ​យក​ជ័យ​លាភី​ទៅ​កាន់​ប្រទេស​របស់​ពួកគេ ​ខណះ​ពេល​ដែល​ប្រទេស​កម្ពុជា​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ២។

 

ចំពោះ​ឆ្នាំ​២០១៦​នេះ​វិញ ​គ្រាន់​តែ​ដឹង​ពី​ពេល​​ប្រកួត​សិន​ប៉ុណ្ណោះ ខណៈ​ដែល​រូបមន្ត​ការ​ប្រកួត​មិន​ទាន់​ប្រាកដ​ថា​ត្រូវ​ធ្វើ​ដូច​ឆ្នាំ​២០១៥​កន្លង​ទៅ ​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​ត្រូវ​រងចាំ​ដល់​ខែ​តុលា​ឆ្នាំ​២០១៦ ​ទើប​ដឹង​ច្បាស់អំឡុង​ពេល​ធ្វើ​សន្និសីទ​​សារពត៌មាន​ផ្លូវការតែម្ដង៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ ក្រុម​ហ៊ុន Toyota