ការពារ​កោះ​ឆ្នេរ​ព្រះ​សីហនុ​លត់​នគរ​បាល​កំពង់ចាម​គ្រង​ជើង​ឯក​ Leo Cup B

លទ្ធផល​ ៣-០ ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រសៀល​ម្សិល​មិញ​​លើ​ក្រុម​ស្នងការ​នគរ​បាល​ខេត្ត​កំពង់​ចាម​បាន​​​​ជួយ​ឲ្យ​ក្រុម​បាល់ទះ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​មក​ពី​ខេត្ត​ព្រះ​សីហនុ​បាន​ក្លាយ​ជា​ជើង​ឯក​បាល់ទះ​ជាតិ​ Leo Cup 2016 Division B។​ ពិធី​ប្រគល់​ពាន​រង្វាន់​​នេះ​ដោយ​ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ស្រាបៀរ​ Leo និង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា។

 

ការពារ​កោះ​ឆ្នេរ​ព្រះ​សីហនុ​លត់​នគរ​បាល​កំពង់ចាម​គ្រង​ជើង​ឯក​ Leo Cup B

ក្រុម​ជើង​ឯក និង​គណៈ​អធិបតី​ថត​រូប​រួម​គ្នា

 

ក្រុម​កង​ពល​តូច​លេខ​៣១​ការពារ​ឆ្នេរ​បាន​បំបាក់​ក្រុម​​ស្នងការ​នគរ​បាល​ខេត្ត​កំពង់ចាម​​​មិន​ឲ្យ​ត​ដៃ​រួច​តាម​រយៈ​លទ្ធផល​​៣-០ (២៥-២១, ២៦-២៦ និង​ ២៥-២៣)​ដើម្បី​ក្លាយ​ជា​ជើង​ឯក​បាល់ទះ​ជាតិ​ Leo Cup 2016 កម្រិត​ B។ ចំណែក​ក្រុម​​កង​ពល​តូច​​អន្តរាគមន៍​លេខ​១៧​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​​​​​​ក្រុម​​ខ្មែរ​​សាមគ្គី​កំពង់​ចាម​ដោយ​លទ្ធផល​ ៣-១ (១៤-២៥, ២៥-២១, ២៥-១៩ និង​ ២៥-១៨)។

 

ការពារ​កោះ​ឆ្នេរ​ព្រះ​សីហនុ​លត់​នគរ​បាល​កំពង់ចាម​គ្រង​ជើង​ឯក​ Leo Cup B

 

សម្រាប់​រង្វាន់​ទាំង​៤​ចំណាត់​ថ្នាក់៖
លេខ១៖ ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​៣០០០​ដុល្លារ​អាមេរិក​
លេខ​២៖ ក្រុម​ស្នងការ​នគរ​បាល​ខេត្ត​កំពង់​ចាម​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​អាមេរិក​​
លេខ​៣៖ ក្រុម​​​​​​ក្រុម​​ខ្មែរ​​សាមគ្គី​កំពង់​ចាម​បាន​៥០០​ដុល្លារ​អាមេរិក
លេខ​៤៖ ​ក្រុម​​កង​ពល​តូច​​អន្តរាគមន៍​លេខ​១៧​បាន​១០០០​ដុល្លារ​អាមេរិក

ចំពោះ​ក្រុម​​លេខ​១​ និង​លេខ​២​គឺ​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ក្រុម​ស្នងការ​នគរ​បាល​ខេត្ត​កំពង់​ចាម​​មាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​ជាតិ​ Leo Cup 2016 កម្រិត​ A ដែល​​ត្រៀម​ប្រកួត​នា​ពេល​ខាង​មុខ​នេះ។

 

ការពារ​កោះ​ឆ្នេរ​ព្រះ​សីហនុ​លត់​នគរ​បាល​កំពង់ចាម​គ្រង​ជើង​ឯក​ Leo Cup B

 

ការពារ​កោះ​ឆ្នេរ​ព្រះ​សីហនុ​លត់​នគរ​បាល​កំពង់ចាម​គ្រង​ជើង​ឯក​ Leo Cup B

 

ការពារ​កោះ​ឆ្នេរ​ព្រះ​សីហនុ​លត់​នគរ​បាល​កំពង់ចាម​គ្រង​ជើង​ឯក​ Leo Cup B

 

ការពារ​កោះ​ឆ្នេរ​ព្រះ​សីហនុ​លត់​នគរ​បាល​កំពង់ចាម​គ្រង​ជើង​ឯក​ Leo Cup B

 

អត្ថបទ Leo Cup ជា​ច្រើន​ទៀត សូម​ចុច៖ http://www.leocupvolleyball.com/ ឬ  កីឡាបាល់ទះ​ជាតិ

 

អត្ថបទ៖ ជាន ចាន់រ៉ា​​