គម្រោង DingLi Sunshine City សណ្ឋាគារ​ ៣៧​ ជាន់ បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ

ក្រុមហ៊ុន DingLi Industrial Development Co., Ltd កាល​ពី​អាទិត្យ​ម្សិលមិញ​នេះ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​លក់​របស់​គម្រោង DingLi Sunshine City ដែល​ជា​គម្រោង​វិនិយោគ​លើ​សណ្ឋាគារ​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ភ្នំពេញ។ គម្រោង​នេះ​មាន​ទីតាំង​នៅ​ផ្លូវ​លេខ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧មករា ដែល​វិនិយោគ​លើ​ផ្ទៃ​ដី​ ១.៤៥១ ម៉ែត្រ​ការ៉េ។

 

គម្រោង DingLi Sunshine City សណ្ឋាគារ​ ៣៧​ ជាន់ បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ

 

គម្រោង DingLi Sunshine City ជា​គម្រោង​វិនិយោគ​លើ​សណ្ឋាគារ ៣៧ ជាន់ ហើយ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​ពីរ ​ឬ​បី​ប៉ុណ្ណោះ​នៅ​កម្ពុជា ដែល​មាន​ជាន់​ក្រោម​ដី ៤ ជាន់​សម្រាប់​ចត​យាន​យន្ត ជាន់​ទី​១​ ដល់​ជាន់​ទី​៣ ជា​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ដ៏​ទំនើប ជាន់​ទី​៤ និង​ជាន់​ទី​៥ ជា​មជ្ឈមណ្ឌល​អប់រំ ​មត្តេយ្យសិក្សា​ និង​បន្ទប់​ហ្គេម​សម្រាប់​អ្នក​ធ្វើ​ការ​លេង​កម្សាន្ត។ ជាន់​ទី​៦​ ដល់​ជាន់​ទី​១៩​ សម្រាប់​ការិយាល័យ ជាន់​ទី​២០​ជា​កន្លែង​ទទួល​ភ្ញៀវ​របស់​សណ្ឋាគា​រ ជាន់​ទី​២១​ ដល់​ជាន់​ទី​៣៥​ ជា​បន្ទប់​សណ្ឋាគារ ជាន់​ទី​៣៦​ ដល់​ទី​៣៧​ ជា​ភោជនីយដ្ឋាន​ដ៏​ទំនើប​អស្ចារ្យ​នៅ​ជាន់​លើ​បង្អស់​នៃ​អាគារ​ដែល​លំអ​ដោយ​ទេសភាព​ទីក្រុង​ភ្នំពេញ​យ៉ាង​ស្រស់​ស្អាត។

 

លោក Liu Xue Bing អគ្គនាយក​ក្រុមហ៊ុន DingLi Industrial Development Co., Ltd ថ្លែង​ថា ក្រុមហ៊ុន DingLi Sunshine City បាន​ដើរ​តាម​និន្នាការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ហើយ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់។ បទពិសោធន៍​កន្លង​មក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទស្សន​វិស័យ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ជា​ពិសេស​គោល​នយោបាយ​ដី​ធ្លី អន្តោប្រវេសន៍ និង​ហិរញ្ញវត្ថុ​សេរី​របស់​កម្ពុជា​បាន​ផ្តល់​កម្លាំង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ។

 

គម្រោង DingLi Sunshine City សណ្ឋាគារ​ ៣៧​ ជាន់ បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ

 

លោក​បន្ត​ថា “យើង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ គឺ​ជា​ជម្រើស​ថ្មី​មួយ​ដែល​អាច​រក្សា​តម្លៃ និង​បន្ថែម​តម្លៃ​លើ​ទ្រព្យ​សម្បត្តិ​របស់​យើង។ តាម​ការ​វិភាគ​ខាង​លើ ក្រុមហ៊ុន DingLi Sunshine City​គ្រោង​សាង​សង់ Landmark ថ្មី​នៅ​តំបន់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​ភ្នំពេញ គឺ​អគារ​ដែល​មាន​ជាន់​ក្រោម​ដី​៤​ជាន់ និង​ជាន់​ផ្ទាល់​ដី​ ៣៧​ជាន់។ យើង​ប្រើ​ប្រាស់​គំនិត​ទំនើប​បំផុត ដើម្បី​គ្រោង​សាងសង់​គម្រោង DingLi Sunshine City ឲ្យ​ទៅ​ជា​អគារ​ការិយាល័យ និង​សណ្ឋាគារ​ពាណិជ្ជកម្ម​ប្រណីត រួម​មាន​ធនាគារ ការិយាល័យ​មេធាវី ក្រុមហ៊ុន​គណនេយ្យ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាង​ហែល​ទឹក SkyBar ជា​ដើម។ ក្រុមហ៊ុន DingLi ជឿ​ជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​លើ​គម្រោង DingLi Sunshine City ពិតជា​នឹង​សម្រេច​បាន​គោលដៅ​ ៣ គឺ​គុណភាព​ល្អ សេវាកម្ម​ល្អ ព្រម​ទាំង​ជោគជ័យ​ទៅ​លើ​ការ​លក់​គម្រោង”។

 

គម្រោង DingLi Sunshine City សណ្ឋាគារ​ ៣៧​ ជាន់ បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ

 

DingLi Sunshine City បាន​ធ្វើ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី​៣១-​ឧសភា កន្លង​ទៅ​នេះ ដែល​បាន​ប្រកាស​ពី​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ការិយាល័យ​លក់​នៅ​ថ្ងៃទី​១២-មិថុនា ហើយ DingLi Sunshine City បាន​ចាប់ផ្តើម​សាង​សង់​ជាន់​ក្រោម​ដី​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៦ និង​បញ្ចប់​ការ​សាង​សង់​ជាន់​ក្រោម​ដី​នៅ​ថ្ងៃ​ទី​៣០-មិថុនា នេះ ព្រម​ទាំង​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​គម្រោង​ទាំង​មូល​នៅ​ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ៕

 

គម្រោង DingLi Sunshine City សណ្ឋាគារ​ ៣៧​ ជាន់ បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ

 

គម្រោង DingLi Sunshine City សណ្ឋាគារ​ ៣៧​ ជាន់ បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ

 

គម្រោង DingLi Sunshine City សណ្ឋាគារ​ ៣៧​ ជាន់ បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ

 

អត្ថបទ៖ ពាណិជ្ជកម្ម