បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

គំនិត​ច្នៃ​ប្រឌិត​​​មួយ​នៅ​ប្រទេស​បង់ក្លាដេស​ បង្កើតចេញ​ជា​ផ្ទាំង​ក្រដាស​កាតុង​បំពាក់​លើ​បង្អួច​​​បន្ថយ​សីតុណ្ហភាព​ក្នុង​ផ្ទះ​ឲ្យ​ត្រជាក់​ដោយ​មិន​ចាំ​បាច់​មាន​ភ្លើង​អគ្គិសនី​​ កំពុង​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​​ពី​មនុស្ស​ជា​ច្រើន​លើ​បណ្ដាញ​អ៊ីនធឺណិត។

 

បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

 

​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​ឈ្មោះ​ថា​ Eco-Cooler ត្រូវ​បាន​​​បង្កើត​ឡើង​ដោយ​​​ក្រុម​​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​មួយ​ឈ្មោះ Grameen Intel ​​នៅ​បង់ក្លាដេស​ជា​មួយ​ក្រុម​ហ៊ុន​ផ្សព្វផ្សាយGrey Dhaka ក្នុង​បំណង​ដើម្បី​ជួយ​​​​​​​​​​ប្រជាពលរដ្ឋ​​​​​​​ក្រីក្រ​​​ជា​ច្រើន​ដែល​​រស់​នៅ​​​​ប្រទេស​​បង់ក្លាដេស​​​​តែង​ជួប​បញ្ហា​​​​លំបាក​​ប្រចាំ​ថ្ងៃ​ដោយ​គ្មាន​អគ្គិសនី​​​​​​​​​ប្រើ​ប្រាស់​​បូក​​រួម​នឹង​បញ្ហា​ធាតុ​អាកាស​ក្ដៅ​ប្រហែល​៤៥​អង្សា​សេ​ជា​រៀង​រាល់​ថ្ងៃ​។

 

ចំពោះ​ដំណើរ​ការ​​​ផលិត​ផ្ទាំង​ Eco-Cooler គឺ​គ្រាន់​តែ​មាន​សម្ភារៈ​​មួយ​ចំនួន​​ដូច​​ជា​ ក្រដាស​កាតុង និង​សំបក​ដប​​ប្លាស្ទិក។ ដំបូង​ឡើយ​ គេ​​​កាត់​តម្រឹម​​ក្រដាស​កាតុង​ឲ្យ​ល្មម​អាច​ពាក់​ជាប់​នឹង​បង្អួច​បាន បន្ទាប់​មក​​​​ចោះ​ក្រដាស​កាតុង​ជា​រាង​រង្វង់​ដែល​អាច​​ស៊ក​ដាក់​មាត់​ដប​ប្លាស្ទិក​ចូល​បាន​​។ កាត់​ដប​ប្លាស្ទិក​ចេញ​ត្រឹម​ពាក់​កណ្ដាល រួច​កាត់​​ផ្នែក​ខាង​លើ​នៃ​គម្រប​ដប​ សម្រាប់​មួល​ភ្ជាប់​​ដប​ប្លាស្ទិក​ពី​ផ្នែក​ម្ខាង​ទៀត​នៃ​ក្រដាស​កាតុង។

 

បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

 

ពេល​ធ្វើ​រួច​គេ​​ដាក់​​ភ្ជាប់​ Eco-Cooler ជាប់​នឹង​បង្អួច​។ នៅ​ពេល​ខ្យល់​បក់​មក​​ចេញ​ចូល​តាម​បង្អួច វា​បាន​ឆ្លង​កាត់​បំពង់​ប្លាស្ទិក​រួច​​​​បម្លែង​ជា​ខ្យល់​ត្រជាក់​​​​​ទៅ​ផ្នែក​ម្ខាង​ទៀត​​ដែល​​អាច​បន្ថយ​​សីតុណ្ហភាព​ក្ដៅ​ក្នុង​ផ្ទះ​បាន​ប្រហែល​១០​អង្សា​សេ។

 

​​​​​​​​​​​​​​​​​​​​​​ Eco-Cooler ត្រូវ​បាន​ណែ​នាំ​បង្ហាញ​ដល់​អ្នក​ភូមិ​ក្រីក្រ​​ដោយ​ក្រុមហ៊ុន​ខាង​លើ​​តាំង​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ដែល​ពេល​នេះ​​​ក្រុម​គ្រួសារ​នៅ​បង់ក្លាដេស​ប្រមាណ​ជាង​២៥០០០ គ្រួសារ​​អាច​ច្នៃ​ធ្វើ​​ Eco-Cooler បាន​៕

 

បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

  បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

 

បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

  បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

ចុចអាន៖  ច្នៃ​បន្ថែម​​ហោប៉ៅ​លើ​អាវ​យឺត​ដោយ​ខ្លួន​​ឯង ដោយ​មិន​បាច់​ចេះ​ដេរ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail