បេក្ខជន​ជើង​ខ្លាំង ៤ រូប​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី ក្រោម​បរិយាកាស​នឹកស្មាន​មិន​ដល់ (​មាន​វីដេអូ​)

Videos

នៅរាត្រីសប្តាហ៍វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជារាត្រីមួយដ៏ក្តៅគគុក ដែលតម្រូវឱ្យបេក្ខជន-បេក្ខនារី ៨ រូប ប្រកួតប្រជែងគ្នាដណ្តើមប្រជាប្រិយភាពឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ ។ ក្រោយការបញ្ចេញសមត្ថភាពរបស់បេក្ខជន-បេក្ខនារីជើងខ្លាំងទាំង ៨ រូបរួចរាល់ ឃើញថាការគាំទ្រ ដោយសំឡេងហ៊ោក៏កើតមានឡើង ប៉ុន្តែនៅទីបញ្ចប់អ្វីដែលកើតឡើងបានមកដល់ ព្រោះមានបេក្ខជន-បេក្ខនារីក្នុងដួងចិត្តខ្លះ ត្រូវបានចាកចេញក្រោមបរិយាកាសមួយនឹកស្មានមិនដល់ ។

វគ្គប្រកាសលទ្ធផលគឺជាវគ្គគួរឱ្យខ្លាច និង រន្ធត់មួយសម្រាប់បេក្ខជន-បេក្ខនារី ក៏ដូចជា Coach ផ្ទាល់ ដែលកាលពីយប់មិញនេះ វាហាក់មានភាពរំជើបរំជួល និង ក្តុកក្តួលជាងសប្តាហ៍មុនៗ ព្រោះតែបេក្ខជន-បេក្ខនារីជើងខ្លាំងចំនួន ៤ រូប ត្រូវបានចាកចេញពីកម្មវិធីទាំងគួរឱ្យសោកស្តាយ និង មានលាយឡំជាមួយសម្រែកស្រែកយំដ៏គួរឱ្យសង្វេគបំផុត ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ក្រោយប្រកាសលទ្ធផល ភាពខ្សឹបខ្សួលអួលដើម-ក ទឹកភ្នែក បានកើតឡើង ក្នុងនោះគេឃើញមានទាំងបេក្ខនារី-បេក្ខជន គ្រូបង្វឹក និង អ្នកគាំទ្រ ហើយសូម្បីពិធីករទាំងពីរក៏បង្ហាញពីអារម្មណ៍ក្តុកក្តួលស្ទើររកពាក្យមកថ្លែងមិនបាន ពីការចាកចេញរបស់បេក្ខជន-បេក្ខនារីទាំងនោះ ។ នេះជាបរិយាកាសទឹកភ្នែកមួយដែលបានផ្ទុះឡើងក្រោយពេលមានបេក្ខជន-បេក្ខនារី ៤ រូប ត្រូវបានធ្លាក់ចេញពីកម្មវិធីកាលពីយប់មិញ ។

បេក្ខជន​ជើង​ខ្លាំង ៤ រូប​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី ក្រោម​បរិយាកាស​នឹកស្មាន​មិន​ដល់ (​មាន​វីដេអូ​)

សូមបញ្ជាក់ថា នៅសប្តាហ៍បន្ទាប់គឺជាសប្តាហ៍វគ្គផ្តាច់ព្រ័ត្រ ពោលគឺជាសប្តាហ៍ស្វែងរកម្ចាស់ពាន The Voice Cambodia Season 2 តែម្នាក់គត់ដែលមានសមត្ថភាពពិតប្រាកដ ហើយបេក្ខជននៅសល់មានតែ ៤ រូបប៉ុណ្ណោះ ដែលសុទ្ធសឹងតែជាបេក្ខជន-បេក្ខនារីជើងខ្លាំងលើខ្លាំង ក្នុងនោះមាន សាន ស្រីឡៃ ឈីន រតនៈ ឃី សុឃុន និង ថែល ថៃ ៕ សាកល

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត