មួយគូ​នេះ ពិតជា​ស៊ី​អារម្មណ៍​មែន​! (​មាន​វីដេអូ​)​

Videos


ជួបជាមួយគូស្នេហ៍ពីរដួង ដែលបានវេញខ្សែជីវិត រស់នៅក្រោមដំបូលតែមួយ ជាមួយគ្នា អស់រយៈពេលជាង ៤ ឆ្នាំមកហើយ គឺតារាសម្តែង កុល ដាវី និង តារាចម្រៀង សុខ រក្សា ។ កាលពីពេលថ្មីៗនេះ គេបានឃើញ គូស្នេហ៍មួយគូនេះ មានភាពផ្អែមល្ហែមជាមួយគ្នា ជីវិត ស្នេហារបស់អ្នកទាំងពីរមានភាពល្អូកល្អឺន និង សហការគ្នារកប្រាក់សន្សំចូលគ្នាទិញផ្ទះវីឡា មួយនៅបុរីជីបម៉ុងលែន ។ អ្នកទាំងពីរបាននិយាយឱ្យដឹងថា ពួកគេនឹងមានគម្រោងរៀប អាពាហ៍ពិពាហ៍ជាមួយគ្នា នៅពេល ដែលផ្ទះវីឡារបស់ពួកគេ ត្រូវបានសាងសង់ហើយ គឺនៅ អំឡុងពេលចុងឆ្នាំ ២០១៧ ឬ ដើមឆ្នាំ ២០១៨ ។

ដោយធ្លាប់មានគូស្នេហ៍របស់តារាៗជាច្រើនធ្លាប់បែកបាក់គ្នាជាបន្តបន្ទាប់ សូម្បីតែគូ ស្វាមីភរិយារវាងលោក យុត្ថារ៉ា ឆានី និង ចន ច័ន្ទល័ក្ខណា ដែលគេបានចាត់ទុកថា ជាគូស្នេហ៍ គំរូក៏នៅតែបែកបាក់គ្នា ។ លោក សុខ រក្សា និង កុល ដាវី បានប្រាប់ឱ្យដឹងថា យើងទាំងពីរមិនចង់ឱ្យជួបរឿង បែបនេះទេ ក្នុងខណៈពេលដែលយើងកំពុងតែស្រឡាញ់គ្នា យើងព្យាយាមធ្វើលការអធ្យាស្រ័យ អត់អោនឱ្យគ្នាទៅវិញទៅមកនឹងឈានទៅដល់ថ្ងៃអាពាហ៍ពិពាហ៍ របស់ពួកយើង នាពេលខាងមុខ ។

មួយគូ​នេះ ពិតជា​ស៊ី​អារម្មណ៍​មែន​! (​មាន​វីដេអូ​)​

យើងរង់ចាំមើលថា តើការអះអាងរវាងតារាទាំងពីររូបនេះ ឈានទៅដល់គូព្រេង គូនិ ស្ស័យជួបគ្នាជាគូអនាគតដែរឬទេ? តោះនាំគ្នា ទស្សនាកំសាន្ត ជាមួយវិដេអូ ដែលគូ ស្នេហ៍មួយគូនេះបានច្រៀង និង សម្តែងនៅលើឆាកក្នុងកម្មវិធីកំណប់អារម្មណ៍របស់ស្ថានីយទូរទស្សន៍អប្សរា កាលពីពេលថ្មីៗ នេះ៕ ហា នាង

មួយគូ​នេះ ពិតជា​ស៊ី​អារម្មណ៍​មែន​! (​មាន​វីដេអូ​)​
មួយគូ​នេះ ពិតជា​ស៊ី​អារម្មណ៍​មែន​! (​មាន​វីដេអូ​)​
មួយគូ​នេះ ពិតជា​ស៊ី​អារម្មណ៍​មែន​! (​មាន​វីដេអូ​)​
មួយគូ​នេះ ពិតជា​ស៊ី​អារម្មណ៍​មែន​! (​មាន​វីដេអូ​)​
មួយគូ​នេះ ពិតជា​ស៊ី​អារម្មណ៍​មែន​! (​មាន​វីដេអូ​)​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត