លោក កឹម សុខា ស្នើ​ឲ្យ​សកម្មជន​នៅ​មូលដ្ឋាន​ពង្រឹង​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

ក្នុងពេលដែល​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាពមិនប្រក្រតី ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​ខ្វែង​គំនិត​គ្នា​លើ​ច្រើន​ចំណុច ហើយ​មិនអាច​ផ្តើម​ចរចា​វប្បធម៌​សន្ទនា​ជាមួយគ្នា​បាន​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន គប្បី​ពង្រឹង​ភាពរឹងមាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ដើម្បី​មានប្រៀប​ឈ្នះ​នៅពេល​ខាងមុខ​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាពរឹងមាំ​មិនមែន​អាស្រ័យ​តែ​លើ​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​នោះទេ ព្រោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពិ​សេ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជា​តួអង្គ​សំខាន់​ផងដែរ ក្នុងការ​ពង្រឹង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ភាពរឹងមាំ​នៅ​គ្រប់​កាលៈទេសៈ និង​មានប្រៀប​ឈ្នះ​ក្នុង​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​។ លោក កឹម សុខា បាន​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ​អាចឈាន​ទៅរក​ជ័យ​ជំនះបាន​មិនមែន​អាស្រ័យ​តែ​ទៅលើ​គោលជំហរ​-​គោលនយោបាយ​ល្អ​នោះទេ តែ​ក៏​អាស្រ័យទៅលើ ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតាម​មូលដ្ឋាន ក្នុងការ​ការពារ​សន្លឹក​ឆ្នោត​ផងដែរ​។ លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីពេល​ថ្មីៗ​នេះ​ថា សូម​ឲ្យ​គោលជំហរ​-​គោលនយោបាយ​ថ្នាក់ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​កិច្ចការ​បច្ចេកទេស​សម្រាប់​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់ ទាំងពីរ​នេះ​ទៅ​ជាមួយគ្នា ទើប​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលជោគជ័យ​បាន​។​

គួរ​បញ្ជាក់ថា បើទោះជា​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប មានការ​ព្រួយបារម្ភ​ថា​អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ពង្រឹង​ភាពរឹងមាំ​របស់ខ្លួន​ដដែល ហើយ​ជំរុញ​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​។ ចំពោះមុខ​បញ្ហា​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ គប្បី​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​រក្សា​សន្តិភាព ស្ថិរភាព បរិយាកាស​សង្គម​ឲ្យ​បានល្អ​ប្រសើរ ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពេញលេញ ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​មួយ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​យុទ្ធនា​ការជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ទៅធ្វើ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ និង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​៕

13434686_1378975395453089_4206519725310481429_n 13417585_1379508885399740_6102283732804580472_n13432390_1379508882066407_5116280358430956644_n 13419002_1379509022066393_4345740220088616099_n 13419219_1379508888733073_5083207444788009792_n ​    ​