ប្រធាន​ក្រុមហ៊ុន​វាយ​តម្លៃ​អចលន​ទ្រព្យជាប់ឃុំ​ពីបទ​បោកប្រាស់

យោងតាមមន្ត្រីតុលាការឲ្យដឹងថា លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ត្រូវជាប់ឃុំពីបទ បោកបន្លំកាលពីថ្ងៃសុក្រ បន្ទាប់ពីបានចេញសែកមួយដែលគ្មានទឹកប្រាក់។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននិយាយថា លោក ប៊ុណ្ណា ត្រូវបានចាប់ខ្លួននៅ ព្រឹកថ្ងៃសុក្រ និងបាននាំខ្លួនភ្លាមៗទៅកាន់តុលាការដើម្បីសាកសួរ។ លោកបាននិយាយថា “លោក សេង ហ៊ាង ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកានាំខ្លួនលោក ស៊ឹង ប៊ុណ្ណា មកតុលាការពីបទចេញសែកគ្មានប្រាក់។ អាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តដីការបស់តុលាការ ដោយនំាខ្លួនលោក ស៊ឹង ប៊ុណ្ណា មកសាកសួរនៅមុខព្រះរាជអាជ្ញា”។ នៅពេលល្ងាច លោក សុផាណា បាននិយាយថា លោក ប៊ុណ្ណា ត្រូវជាប់ចោទតាមមាត្រា២៣១នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ដែលមានការពិន័យ និងទោសជាប់ពន្ធនាគារ ចំពោះអ្នកដែលត្រូវបានរកឃើញថា មានការរំលោភច្បាប់ទាំងនោះ។ លោកបាននិយាយថា “ព្រះរាជអាជ្ញាបានរកឃើញថា មានភ័ស្តុតាងដាក់បន្ទុក […]

The post ប្រធាន​ក្រុមហ៊ុន​វាយ​តម្លៃ​អចលន​ទ្រព្យជាប់ឃុំ​ពីបទ​បោកប្រាស់ appeared first on The Cambodia Daily.