លោក ហ៊ុន សែន ថា​មិន​អត់ឱន​ដល់​បក្ស​ប្រឆាំង​ដែល​ថា​កូន​ច្បង​លោក​ជា​កូន​របស់​ថ្នាក់​ដឹកនាំ​វៀតណាម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មេ​បក្ស​ប្រឆាំង និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ របស់​អ្នក​ចោទ​ថា កូន​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​អតីត​មេ​ដឹក​នាំ​កុម្មុយនីស្ត​របស់​ប្រទេស​វៀតណាម ឈ្មោះ ឡេ ឌឺកថូ (Le Duc Tho) ជាមួយ​នឹង​អ្នកស្រី ប៊ុន រ៉ានី។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា នេះ លោក ហ៊ុន សែន ប្រកាស​ដាច​អហង្ការ​ថា លោក​នឹង​មិន​អត់ឱន​ដល់​បក្ស​ប្រឆាំង​ឡើយ ទោះ​បី​រឿង​នេះ​ជា​រឿង​បុគ្គល​ក្ដី។

កាល​ពី​ខែ​មុន លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា នឹង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​បាន​សុខ​ទេ ប្រសិន​បើ​បក្ស​មួយ​នេះ​មិន​ឲ្យ​គ្រួសារ​របស់​លោក​បាន​សុខ​ដែរ​នោះ បន្ទាប់​ពី​កូន​ប្រុស​ច្បង​របស់​លោក ត្រូវ​បាន​គេ​លាប​ពណ៌ និង​ចោទ​ថា​ជា​កូន​របស់​ថ្នាក់​ដឹក​នាំ​វៀតណាម ម្នាក់​ជាមួយ​នឹង​ភរិយា​របស់​លោក។

ចំណែក​គណបក្ស​ប្រឆាំង ថា​មិន​ដែល​ប្រឌិត​រឿង​នេះ​នាំ​ឲ្យ​គ្រួសារ​លោក ហ៊ុន សែន ឈឺ​ចាប់​នោះ​ទេ និង​បាន​បញ្ចប់​សមាជិកភាព​នៃ​សកម្មជន​របស់​ខ្លួន​ម្នាក់​នៅ​បរទេស ដែល​លោក ហ៊ុន សែន ចោទ​ថា ជា​អ្នក​ដែល​ចេញ​វីដេអូ​បន្ត​ចោទ​ថា លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​របស់​លោក។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។