មនុស្ស​ទាំង​៣​ប្រភេទ​ដែល​មិន​បាច់​ចូលរៀន​នៅ​ថ្នាក់​មហា​វិទ្យាល័យ

នៅប្រទេសមួយចំនួន ការអប់រំតម្រូវជាចាំបាច់គឺចប់ត្រឹមថ្នាក់ទី៩ ឯប្រទេសខ្លះទៀតគឺតម្រូវឲ្យរៀនឲ្យចប់ដល់ថ្នាក់ទី១២ តែសិស្សានុសិស្សគ្រប់រូបអាចជ្រើសរើសបានថាតើគួរបន្តយកថ្នាក់មហាវិទ្យាល័យដែរឬមួយក៏អត់ទេ។ ខាងក្រោមនេះគឹជាមនុស្សទាំង៣ប្រភេទដែលមិនចាំបាច់ចូលរៀនថ្នាក់មហាវិទ្យាល័យនោះទេ៖

១) មិនដឹងចង់រៀនពីអ្វី៖ វាក៏ជារឿងជាធ្វើឲ្យអ្នកខាតទាំងពេលវេលា ខាតទាំងប្រាក់កាក់ដោយមិនដឹងថាខ្លួនឯងចង់ធ្វើអីឲ្យប្រាកដ ព្រោះអ្នកខ្លះរៀនបាន២ឆ្នាំហើយទើបចង់ដូរទៅរៀនអីផ្សេង អ្នកខ្លះទៀតរៀនទាល់តែចប់ក៏មិនដឹងថាខ្លួនចង់ធ្វើអីឲ្យប្រាកដនោះដែរ។

២) អ្នកមិនចង់រៀនយូរ៖ មានមនុស្សមួយចំនួនគិតថាចំណាយពេលរៀនដល់ទៅ៤ឬ ៦ ឆ្នាំអីពិតជាខាតពេលវេលាណាស់ ហើយពួកគេមិនចង់ចំណាយពេលទាំងអស់នោះរៀនទេ។ ពួកគេចង់ចំណាយពេលវេលានេះរៀនអ្វីដែលមានប្រយោជន៍ជាងការរៀននៅក្នុងថ្នាក់ ឬចង់ចាប់ផ្ដើមក្នុងការប្រឡូកជាមួយវិស័យការងារឬរកស៊ីតែម្ដង។

៣) អ្នកចង់បានបទពិសោធន៍ច្រើន៖ មិនប្រាកដថាអ្នកដែលរៀនចប់បរិញាប័ត្រឬបណ្ឌិត សុទ្ធតែអាចទទួលបានភាពជោគជ័យនៅក្នុងជីវិតនោះទេ ផ្ទុយទៅបទពិសោធន៍នឹងបង្រៀនអ្នកមិនចាញ់គ្រូនៅក្នុងថ្នាក់បង្រៀនប៉ុន្មានទេ ហើយបទពិសោធន៍នេះទៀតសោត នឹងផ្លាស់អ្នកឲ្យក្លាយទៅជាមនុស្សថ្មីម្នាក់៕

ប្រភព៖ bizkhmer

  • មនុស្ស​ទាំង​៣​ប្រភេទ​ដែល​មិន​បាច់​ចូលរៀន​នៅ​ថ្នាក់​មហា​វិទ្យាល័យ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ជីវិតនិងសង្គម
Tags: