នាយកដ្ឋាន​ប៉ូលិស​អាមេរិក​ជ្រើស​​ឡាន​កំពូល​យឺត​ ជា​ឡាន​ប៉ូលិស​

​នាយកដ្ឋាន​ប៉ូលិស​​នៃ​ទីក្រុង​ Los Angeles (LAPD) បាន​សម្រេច​ជ្រើស​យក​រថយន្ត​ម៉ូដែល​ BMW i3 ជា​រថយន្ត​​ស៊េរី​ថ្មី​របស់​ខ្លួន។

 

នាយកដ្ឋាន​ប៉ូលិស​អាមេរិក​ជ្រើស​​ឡាន​កំពូល​យឺត​ ជា​ឡាន​ប៉ូលិស​

 

ក្រុមហ៊ុន​​ BMW នៅ​អាមេរិក​ខាង​ជើង​នឹង​​ជា​អ្នក​ផ្គត់​ផ្គង់​រថយន្ត​ម៉ូដែល​ i3 នេះ​ចំនួន​ ១០០​ គ្រឿង​ទៅ​ដល់​ LAPD សម្រាប់​ប្រើ​ជា​រថយន្ត​ដឹក​ជញ្ជូន​​ភ្នាក់ងារ​ និង​ បុគ្គលិក​ នៅ​ក្នុង​តំបន់​ប្រចាំ​ការ។ រថយន្ត​នេះ​នឹង​មិន​ប្រើ​​សម្រាប់​កិច្ចការ​អាសន្ន​ដូច​ជា​ ដេញ​ចាប់​រថយន្ត​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឡើយ​ ព្រោះ​ថា​វា​មាន​ល្បឿន​យឺត។

 

នាយកដ្ឋាន​ប៉ូលិស​អាមេរិក​ជ្រើស​​ឡាន​កំពូល​យឺត​ ជា​ឡាន​ប៉ូលិស​

 

និយាយ​ពី​​រថយន្ត​ BMW i3 នេះ​គឺ​ជា​ប្រភេទ​រថយន្ត​អគ្គិសនី​ដោយ​វា​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​ ០-៩៦​គ.ម/ម៉​ ចំណាយ​ពេល​ ៧​ វិនាទី​ និង​អាច​បើក​បរ​ក្នុង​ល្បឿន​អតិបរមា​ ១៤៨​គ.ម/ម៉។ រថយន្ត​នេះ​អាច​បើកបរ​ក្នុង​ចម្ងាយ​ ២៥៧​ គ.ម​ ចំពោះ​ការ​សាក​បំពេញ​ថាមពល​មួយ​លើក។

 

នាយកដ្ឋាន​ប៉ូលិស​អាមេរិក​ជ្រើស​​ឡាន​កំពូល​យឺត​ ជា​ឡាន​ប៉ូលិស​

 

ត្បិត​ថា​រថយន្ត​នេះ​មាន​ទំហំ​តូច​ និង​សមត្ថភាព​មិន​សូវ​ជា​ខ្លាំង​ ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ​គួរ​សម​ ដោយ​មាន​ដាក់​លក់​នៅ​តម្លៃ​ចាប់​ពី​ ៤២ ៤០០ ដុល្លារ៕

 

​​​​​​​​​​​​​​
ចុច​អាន៖ Ferrari vs Lamborghini ក្នុង​ចម្ងាយ​៥០០​ម៉ែត្រ​​ មួយ​ណា​លឿន​ជាង?

 

​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarBuzz, leftlanenews
​​