ពិបាក​ដោះ​​ដៃ​​ចេញ​ពី​ពួក​ម៉ាក​​ពេល​កំពុង​ជុំ​គ្នាមែនទេ? Fake Call ​អាចជួយអ្នក​បាន!

ពិបាក​ដោះ​​ដៃ​​ចេញ​ពី​ពួក​ម៉ាក​​ពេល​កំពុង​ជុំ​គ្នាមែនទេ? Fake Call ​អាចជួយអ្នក​បាន!

តើលោកអ្នកធ្លាប់ស្ថិតនៅក្នុងស្ថានភាពពិបាកដោះខ្លួនចេញពីចំណោមមិត្តភ័ក្ដិដែលកំពុងជុំជើងគ្នាដែរឬទេ? ជាការពិតណាស់ វាអាចមានការពិបាក ប្រសិនអ្នកពុំមានហេតុផលសមរម្យ ដើម្បីឱ្យពួកម៉ាករបស់អ្នកយល់ពីការលំបាក ថាអ្នកពិតជាមិនអាចនៅតទៅទៀតបាន។ បើអីចឹង ម៉េចមិនសាកល្បងរកលេសមួយឱ្យទំនង ដោយប្រើកម្មវិធីនេះទៅ។
អ្នកអាចប្រើកម្មវិធី Fake Call នេះដើម្បីរកលេសឱ្យខ្លួនឯងថា អ្នកផ្ទះខលរកប្រញាប់ឱ្យទៅផ្ទះមានការបន្ទាន់។ តោះមកស្វែងយល់លក្ខណៈពិសេសរបស់កម្មវិធី Fake Call លើស្មាតហ្វូន Android ទាំងអស់គ្នា៖

-អ្នកអាចស្វែងរកកម្មវិធី Fake Call ជាច្រើននៅក្នុង Google Play Store បាន ដោយបើក Play Store ជាមុនសិន រួចហើយវាយពាក្យ Fake Call ទៅក្នុងប្រអប់ស្វែងរក។

Image: ពិបាក​ដោះ​​ដៃ​​ចេញ​ពី​ពួក​ម៉ាក​​ពេល​កំពុង​ជុំ​គ្នាមែនទេ? Fake Call ​អាចជួយអ្នក​បាន!

-នឹងមានកម្មវិធី Fake Call ជាច្រើនបង្ហាញចេញ ហើយអ្នកអាចសាកល្បងជាមួយកម្មវិធីណាមួយក៏បាន។ ប៉ុន្តែទំព័រនេះ យើងសូមលើកយកកម្មវិធីដែលមានឈ្មោះ Fake Call 2 មកបង្ហាញជូនប្រិយមិត្ត។

-ចុចលើ Fake Call 2 --> Install --> Accept និងត្រូវរង់ចាំឱ្យការដំឡើងចប់សព្វគ្រប់។

-ចូលទៅបើកកម្មវិធី Fake Call 2

-នៅត្រង់ Caller Name សូមបញ្ចូលឈ្មោះដែលអ្នកគិតថា ចង់ឱ្យបង្ហាញនៅពេលខលចូល។

-នៅត្រង់ Caller Number ត្រូវបញ្ចូលលេខទូរស័ព្ទដែលអ្នកចង់ដាក់

-រួចហើយចុចលើប៊ូតុង Schedule you phone to ring ដើម្បីកំណត់ម៉ោងឱ្យមានការខលក្លែងក្លាយចូលទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ។ ជម្រើសនៅលើនោះមានចាប់ពី 10 វិនាទី ដល់ 30 នាទី។

ចុចនៅទីនេះដើម្បីចូលទៅ Download

Image: ពិបាក​ដោះ​​ដៃ​​ចេញ​ពី​ពួក​ម៉ាក​​ពេល​កំពុង​ជុំ​គ្នាមែនទេ? Fake Call ​អាចជួយអ្នក​បាន!

Image: ពិបាក​ដោះ​​ដៃ​​ចេញ​ពី​ពួក​ម៉ាក​​ពេល​កំពុង​ជុំ​គ្នាមែនទេ? Fake Call ​អាចជួយអ្នក​បាន!

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ពិបាក​ដោះ​​ដៃ​​ចេញ​ពី​ពួក​ម៉ាក​​ពេល​កំពុង​ជុំ​គ្នាមែនទេ? Fake Call ​អាចជួយអ្នក​បាន!

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
ពិបាក​ដោះ​​ដៃ​​ចេញ​ពី​ពួក​ម៉ាក​​ពេល​កំពុង​ជុំ​គ្នាមែនទេ? Fake Call ​អាចជួយអ្នក​បាន!

ចុះថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2016 ម៉ោង 11:30 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ