ខ្លះធំុំក្លិន​ប្រហុក ខ្លះទៀត​ទើបសឹកសោះ ក្លាយជា​អ្នក​ធំ

ខេត្តព្រះសីហនុ ៖ ភាពរ​ង្គោះ​រង្គើរ​នៅ​ក្នុង​មន្ទី​រ​ធម្មការ​ខេត្ត​ព្រះ​សីហ​នុបាន​លេច​​ចេញ​ជា​បន្តបន្ទាប់ ​ក្រោយ​ពី​​បែកធ្លាយ​រឿង​​ស្នាម​មេដាយ​​ជា​ច្រើន​​ពាន់​អង្គ/នាក់ ស្នើ​ទម្លាក់​លោក​កង ​ឌី​ណាត រួម​ជាមួយ​រឿងអា​ស្រូវ​ព្រះ​តេជ​​គណ មាស ​សុផល ហើយ​ថ្មី​ៗ​នេះ​បែក​ធ្លាយ​រឿងអាស្រូវ​របស់​អ​ន្ទិ​ត ​ឌិន សាវ៉ា​ន់ អតីត​​ព្រះ​ចៅអធិការ​វត្ត​បិត​ត្រាំ​ង ដែល​មានផ្ទះ​ជួល​​ជិត​៣០​បន្ទប់ ​និង​ទីតាំង​ល្បែងស៊ីសង​រួម​​ជាមួយ​ការ​បើក​បញ្ចាំ​​ទ្រព្យសម្បត្តិគ្មាន​ច្បាប់ ក្រោយ​​​លាចាក​សិក្ខាបទ​​​មិន​ដល់​កន្លះ​ឆ្នាំ​ផង​នោះ​ អីឆាប់​ក្លាយ​ជា​អ្នក​មាន​ម្ល៉េះ?

​ការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​ជា​ច្រើន​នៃ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook ជា​ច្រើន​បាន​​​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ដែល​អាច​បញ្ជាក់​ថា​ជា​សារ​ថ្មី​មួយ សម្រាប់​ជា​កា​​ដូ​ជូនលោក​ហ៊ឹ​ម ឆែម រដ្ឋមន្ត្រី ក្រសួង​ធម្មការ​ថ្មី ដើម្បី​ត្រួតពិនិត្យ​បោសសម្អាត ដុសក្អែល ដល់​មន្ត្រី​ខិលខូច ដែល​កំពុង​ជ្រក​ក្រោម​សាសនា ។​

ជុំវិញ​រឿងអាស្រូវ​ជា​ច្រើន​នេះ ត្រូវ​បាន​អ្នក​ខេត្ត​ព្រះ​សីហ​នុ​បាន​លួច​បង្ហើប​ត​ៗ​គ្នា​ថា ដំបូង​ឡើយ​​គឺ​លេច​ធ្លាយ​តែ​រឿង​លោក​កង ឌី​ណាត ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​បាន​បែកធ្លាយ​រឿង​លោក​អាចារ្យ​​ស្រី​ប៉ក់ សុផល ព្រះ​តេជ​គណ មាស សុផល ​ព្រះ​ចៅអធិការ​វត្ត​អូ​ត្រេះ ព្រះ​តេជគុណ គង់ ប្រុស ហៅ​ពេ​ជ្យ រស្មី ព្រះ​ចៅអធិការ​វត្ត​ព្រហ្ម កេ​រិ៍ ហើយ​ចុង​ក្រោយ​នេះ​ រឿង​អ​ន្ទិ​ត​ឌិន សាវ៉ា​ន់ អតីត​ព្រះ​ចៅអធិការ​វត្ត​បិត​ត្រាំ​ង ​។

​រឿង​អ​ន្ទិ​ត ​ឌិន សាវ៉ា​ន់​ ដើម​ឡើយ​ កាល​នៅ​ជា​សង្ឃ​សង្រួមឥន្ទ្រីយ៍​យ៉ាង​ស្អាតស្អំ​ឥត​ខ្ចោះ និង​ស្មោះត្រង់​ជាមួយ​ពុទ្ធបរិស័ទ​ជើងវត្ត​មាន​ជំនឿ​លើ​ព្រះ​ចៅអធិការ​រូប​នេះ​ ។ មិន​នឹក​ស្មាន​ដល់​រឿង​នៅ​ពេល​ដែល​​​លាចាក​សិក្ខាបទ​​​សឹក​ស្រាប់ តែ​បែកធ្លាយ​រឿង​អ​ន្ទិ​ត​ឌិន សាវ៉ា​ន់ មានផ្ទះ​ចំនួន​ជិត​៣០​បន្ទប់ បើក​ល្បែងស៊ីសង​និង រកស៊ី​​បញ្ចាំ​​យ៉ាង​រលូន​ក្បែរវត្តបិត​ត្រាង មិន​ខ្លាច​បាបកម្ម​ជាតិ​នេះ​និង​ជាតិ​ក្រោយ ។ ​

​ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ខ្សឹបខ្សៀវ​គ្នា​ថា​ លោក​ញ៉ែ​ម វ៉ា​លី អនុរដ្ឋលេខាធិការ​ក្រសួងធម្មការ ​និង​សាសនា​ កំពុង​តែ​តាមដានយ៉ាង​យក​ចិត្តទុកដាក់​បំផុត ​ព្រោះ​មួយ​រយៈ​នេះ​ មាន​មន្ត្រី​មួយ​ចំនួន​តូច​បាន​ផលប្រយោជន៍​ពី​ការ​ការពារ​ព្រះសង្ឃ​ខូច​ៗ ​ពិសេស​ថ្មី​ៗ​នេះ​ការ​ពារ​លោក​មាស សុផល ព្រះ​ចៅអធិការ​វត្ត​អូរ​ត្រេះ ដែល​មានរឿង​អាស្រូវ​ជា​ច្រើន ​ពិសេស​រឿង​សាងសង់​ផ្ទះ និង​រឿង​មាន​គោ​ញី​ឈ្មោល​​ចំនួន​ជិត​១០០​ក្បាល ក្រោម​ការ​មើល​ការ​ខុស​ត្រូវ​របស់​លោក​មេ​ភូមិ​​៦ សង្កាត់​លេខ​៤​ ឈ្មោះ​ជា វឹង ​។

ប៉ុន្តែ​ពាក្យ​ចោទប្រកាន់​ទាំង​នេះ ត្រូវ​បាន​លោក​មេ​ភូមិ​​៦ សង្កាត់​លេខ​៤​ ឈ្មោះ​ជា​ វឹង​ ធ្វើការ​បដិសេធ​​ភ្លាម​ៗ​ដែរ ក្រោយ​លិច​ចេញ​ពាក្យ​ច​ចាម​អារ៉ា​ម​ទាំងនេះ​ ដោយ​លោក​អះអាង​ថា សត្វ​គោ​ទាំង​នោះ គឺជា​កម្ម​សិ​ទ្ធិ​របស់​លោក​ផ្ទាល់ មិន​ពាក់​ព័​ន្ធ​​ជាមួយ​ព្រះ​តេជ​គណ​មាស ​សុផល នោះ​ទេ ។ ​ព្រះ​តេជ​គណ មាស ​សុផល ពុំ​មាន​​គោ​ឯណា​មក​​ឱ្យ​​លោក​ឡើយ ព្រោះព្រះ​តេជ​គណ មាស​ សុផល គឺជា​ព្រះសង្ឃ​ស្អាតស្អំ​ ក្នុង​វិស័យ​ព្រះ​ពុ​ទ្ធ​​សាសនា ពុំ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ លោក​សូម​ធានា ​។

បើ​ទោះបីជា​មានការ​ចោទប្រកាន់ រួម​ជាមួយ​ការ​បដិសេធ​ន៍​យ៉ាងណា​ក្តី មន្ត្រី​ច្បាប់ និង​អ្នក​គោរព​ព្រះ​ពុ​ទ្ធ​​សាសនា​ជា​ច្រើន​នាក់ ស្នើ​​យ៉ាង​ទ​ទូច​​ដល់​ស្ថាប័ន​ពាក់​ព័​ន្ធ​ ជា​ពិសេស​លោក​ ហ៊ឹ​ម ឆែម រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ថ្មី សូម​មេត្តា​ចាត់វិធានការ​​​ជា​បន្ទាន់ ក្នុង​ការ​តាម​ដា​​នលម្អិត​ជុំវិញ​​បញ្ហា​វិវាទ​ខាងលើ​ថា ​ការ​ចោទប្រកាន់​ទៅ​លើ​មន្ត្រី និង​ព្រះ​ចៅអធិការ​វត្ត​ទាំង​ប៉ុន្មាន​វត្ត​នោះ ជា​ការ​ពិត ឬ​ គ្រាន់​តែ​ជា​ការ​ចោទប្រកាន់​ ដោយ​គ្មាន​មូលដ្ឋាន តែបើ​ជា​ការ​ពិត​គួរ​ធ្វើ​បែប​ណា?