លិចទូកនៅស្រុកកៀនស្វាយ​បាត់ខ្លួនម្តាយ​និងកូនអាយុ២ឆ្នាំ

ខេត្តកណ្តាល ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ទូកដឹកដែកមួយគ្រឿង​បានលិចបណ្តាល​ឲ្យ​មនុស្ស២នាក់​ម្តាយ ​និងកូនប្រុសអាយុ២ឆ្នាំ ​បានបាត់ខ្លួននិងមនុស្ស៦នាក់ទៀត​បានហែលទឹករួចផុតគ្រោះ ។

ហេតុការណ៍នេះ​បានកើតឡើងនៅម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី១៣​មិថុនា ​២០១៦ នៅក្នុុងភូមិខ្សុំ ​ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។ សេចក្តីរាយការណ៍បានបន្តថា​ ស្រ្តីជនជាតិវៀតណាម​ដែលបាត់ខ្លួនឈ្មោះ ចំាង ម៉ីថាន់​ អាយុ២៨ឆ្នាំ ​និងកូនប្រុសអាយុ២ឆា្នំ​ឈ្មោះ​ ផាម ជីធិន ។

មកដល់ម៉ោងជាង១១ថ្ងៃត្រង់​ថ្ងៃទីចន្ទដដែលនេះ​ សមត្ថកិច្ចនិងពលរដ្ឋកំពុងរាវរកស្រ្តីជនជាតិ​វៀតណាមនិងកូនប្រុស៕