សាលាឧទ្ឋរណ៍​មិនអនុញ្ញាតឲ្យមន្រ្តីអាដហុក​និងគ.ជ.បនៅក្រៅឃុំ

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅបន្ទាប់ពីបើក​សវនាការជាអសាធារណៈជាច្រើន​ម៉ោងនោះរួចមក​ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​លោក​ចៅក្រម ឃុន​ លាងម៉េង​ បានសម្រេច​និងប្រកាស​នៅប៉ុន្មាន​នាទី​មុននេះ ​ដោយមិនអនុញ្ញតឲ្យ​មន្ត្រី​អង្គការ​​អា​ដ​ហុ​ក​៤​រូបនិង​មន្ត្រី​គ.ជ.ប ០១​រូបនៅក្រៅឃុំ ​។

មន្ត្រី​អា​ដ​ហុ​ក​ទាំង​៤​រូប​​រួម​មាន លោក នី សុខា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ សមាគម​អា​ដ​ហុ​ក​, លោក យី សុខសាន្ត ​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​, ​លោក ណៃ វ៉ង​ដា ​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត ​សមាគម​អា​ដ​ហុ​ក​, ​លោកស្រី លឹ​ម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​អា​ដ​ហុ​ក ​និង​លោក នី ចរិយា ​អគ្គលេខាធិការ​រង គ​.​ជ​.​ប​៕