ខណៈនេះ ​សមត្ថកិច្ចកំពុងសម្រុកចូល​ភូមិគ្រឹះមួយកន្លែង​នៅផ្សារដើមថ្កូវ

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ នៅវេលាម៉ោង១១​និង២៥នាទី​ថ្ងៃត្រង់​ថ្ងៃទី១៣ មិថុនានេះ ​ប៉ូលិសអន្តោប្រវេសន៍ក្រសួង​និងមូលដ្ឋាននិងមានការចូលរួមសហការ​ពីតំណាងអយ្យការ​លោកព្រះរាជ​អាជ្ញា​រង មាស ច័ន្ទពិសិដ្ឋ ​បានសម្រុកចូលវាយនិង​កាត់សោទ្វារភូមិគ្រឹះមួយកន្លែងលេខ​៥៣A ផ្លូវ៤៣០ ​សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការ​មន​ ដើម្បីឆែកឆេរពិនិត្យរកជនអន្តោប្រវេសន៍​ខុសច្បាប់ ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា ​ការដែលសមត្ថកិច្ចសម្រុកវាយ​និងកាត់សោភូមិគ្រឹះខាងលើ​ ដោយសារពេលសមត្ថកិច្ចចុះ​ទៅ​ដល់​មនុស្សនៅក្នុង​ភូមិគ្រឹះនោះបានរត់គេច​និងបិទទ្វារផ្ទះ ​ទើបសមត្ថកិច្ចសម្រេចសម្រុកវាយ​និងកាត់សោរទ្វារភូមិគ្រឹះតែម្តង ។

មកដល់ម៉ោង១១និង៤៥​នាទីថ្ងៃចន្ទដដែលនេះ ​មិនទាន់មានរបាយការណ៍ពី​សមត្ថកិច្ចនៅឡើយទេ​ ព្រោះសមត្ថកិច្ច​កំពុងនៅខាង​ក្នុង​ភូមិគ្រឹះ​ដោយមិនអនុញ្ញាតឲ្យអ្នកកាសែត​ចូលទេ ៕