បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

គំនិតច្នៃប្រឌិតមួយនៅប្រទេសបង់ក្លាដេស បង្កើតចេញជាផ្ទាំងក្រដាសកាតុងបំពាក់លើបង្អួចបន្ថយសីតុណ្ហភាពក្នុងផ្ទះឲ្យត្រជាក់ដោយមិនចាំបាច់មានភ្លើងអគ្គិសនី កំពុងទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើនលើបណ្ដាញអ៊ីនធឺណិត។

បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

ផ្ទាំងក្រដាសកាតុងជួយបន្ថយកម្ដៅឈ្មោះថា Eco-Cooler ត្រូវបានបង្កើតឡើងដោយក្រុមអាជីវកម្មផ្នែកបច្ចេកវិទ្យាមួយឈ្មោះ Grameen Intel នៅបង់ក្លាដេសជាមួយក្រុមហ៊ុនផ្សព្វផ្សាយGrey Dhaka ក្នុងបំណងដើម្បីជួយប្រជាពលរដ្ឋក្រីក្រជាច្រើនដែលរស់នៅប្រទេសបង់ក្លាដេសតែងជួបបញ្ហាលំបាកប្រចាំថ្ងៃដោយគ្មានអគ្គិសនីប្រើប្រាស់បូករួមនឹងបញ្ហាធាតុអាកាសក្ដៅប្រហែល៤៥អង្សាសេជារៀងរាល់ថ្ងៃ។

ចំពោះដំណើរការផលិតផ្ទាំង Eco-Cooler គឺគ្រាន់តែមានសម្ភារៈមួយចំនួនដូចជា ក្រដាសកាតុង និងសំបកដបប្លាស្ទិក។ ដំបូងឡើយ គេកាត់តម្រឹមក្រដាសកាតុងឲ្យល្មមអាចពាក់ជាប់នឹងបង្អួចបាន បន្ទាប់មកចោះក្រដាសកាតុងជារាងរង្វង់ដែលអាចស៊កដាក់មាត់ដបប្លាស្ទិកចូលបាន។ កាត់ដបប្លាស្ទិកចេញត្រឹមពាក់កណ្ដាល រួចកាត់ផ្នែកខាងលើនៃគម្របដប សម្រាប់មួលភ្ជាប់ដបប្លាស្ទិកពីផ្នែកម្ខាងទៀតនៃក្រដាសកាតុង។

បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

ពេលធ្វើរួចគេដាក់ភ្ជាប់ Eco-Cooler ជាប់នឹងបង្អួច។ នៅពេលខ្យល់បក់មកចេញចូលតាមបង្អួច វាបានឆ្លងកាត់បំពង់ប្លាស្ទិករួចបម្លែងជាខ្យល់ត្រជាក់ទៅផ្នែកម្ខាងទៀតដែលអាចបន្ថយសីតុណ្ហភាពក្ដៅក្នុងផ្ទះបានប្រហែល១០អង្សាសេ។

Eco-Cooler ត្រូវបានណែនាំបង្ហាញដល់អ្នកភូមិក្រីក្រដោយក្រុមហ៊ុនខាងលើតាំងពីខែកុម្ភៈកន្លងទៅ ដែលពេលនេះក្រុមគ្រួសារនៅបង់ក្លាដេសប្រមាណជាង២៥០០០ គ្រួសារអាចច្នៃធ្វើ Eco-Cooler បាន៕

បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​ បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​

ប្រភព៖ sabay

  • បច្ចេកទេស​ធ្វើ​​​​​​​​​​​​​​​ផ្ទាំង​ក្រដាស​កាតុង​​​​​​ជួយ​បន្ថយ​កម្ដៅ​​ក្នុង​ផ្ទះ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ជីវិតនិងសង្គម
Tags: