​​លោក​សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​ស្បែក​​​ធំ​​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ ​​រក​តែ​​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន

អត្ថបទប្រិយមិត្ត៖ “ដោយសារតែចិត្តស្រលាញ់បេះដូងជាកូនខ្មែរមួយរូប ចង់លើកតម្កើងសិល្បៈខ្មែរ មានការរីកចម្រើន លោកគ្រូ ម៉ាន់ កុសល ដែលជាសាស្ត្រាចារ្យផ្នែកល្ខោនស្បែកធំ បានចំណាយពេលវេលាស្ទើរតែពាក់កណ្ដាលជីវិតទៅហើយ ពុះពារ តស៊ូ អត់ធ្មត់ទាំងលំបាក ជួបវិបត្តិ បញ្ហាជាច្រើនកន្លងមក ពីព្រោះតែដើម្បីអភិរក្ស ជំរុញ លើកស្ទួយ វប្បធម៌សិល្បៈខ្មែរដើម្បីបន្ថែមការរីកចម្រើន នឹងលើកស្ទួយប្រទេសជាតិយើង។
បន្ទាប់ពីបានស្ដាប់បទបង្ហាញរបស់លោកគ្រូ មក ខ្ញុំមានអារម្មណ៍ក្ដុកក្ដួល នឹងកោតសរសើរ នៅទឹកចិត្តស្រលាញ់ អភិរក្ស ជំរុញ របស់លោកគ្រូ ដែលកន្លងមក លោកគ្រូ ធ្លាប់ឆ្លងកាត់បញ្ហាជាច្រើន ទាំងសិល្បៈផង ទាំងវិបត្តិផ្ទាល់ខ្លួនផង ព្រោះតែតួនាទីសិល្បៈ។
លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ថា លោកគ្រូបានរស់នៅជាមួយជីវិតជាសាស្ត្រាចារ្យខាងផ្នែកល្ខោនស្បែកធំនេះ រយៈពេល២៤ឆ្នាំហើយ ជាច្រើនឆ្នាំកន្លងមក លោកគ្រូ បានជួបប្រទះ ឧបសគ្គនិងបញ្ហាជាច្រើន និងមានភាពលំបាកខ្លាំងក្នុងជីវិតវិស័យសិល្បៈនេះ។
ដោយសារតែវិស័យសិល្បៈល្ខោនស្បែកធំ មិនមានភាពល្បីល្បាញ ប្រជាជនខ្មែរមួយចំនួន មិនបានស្គាល់និងយល់ដឹងទូលំទូលាយច្បាស់លាស់ អំពីវប្បធម៌សិល្បៈល្ខោនស្បែកធំនេះ ព្រមទាំងគ្មានការឧបត្ថម្ភ គាំទ្រ នឹងការលើកទឹកចិត្តស្នាដៃបុព្វបុរសខ្មែរ  ដែលជាហេតុបង្កឧបសគ្គលំបាក ដល់ការស្វែងរកចំណូលពីការសំដែង។
ខ្ញុំបាទតំណាងឲ្យក្រុម “យុវជនរួមចិត្ត” ដែលប្រមូលផ្តុំឡើងដោយអតីតសិស្សវិទ្យាល័យ ព្រះយុគន្ធរ ទាំងអស់បានបង្កើតកម្មវិធីសប្បុរសធម៌ មួយក្រោមប្រធានបទ(ខ្មែរតែមួយ) ក្នុងគោលបំណងដើម្បី ចុះទៅសួរសុខទុក្ខលោក អ៊ុំ ម៉ាន កុសល ដែលជាសាស្ត្រាចារ្យផ្នែកល្ខោនស្បែកធំ ដែលកំពុងជួប ទុក្ខលំបាកក្នុងវិស័យសិល្បៈ។
ខ្ញុំបាទមានអារម្មណ៍ក្ដុកក្ដួល អួលដើមក និងកោតសរសើរនៅទឹកចិត្តស្រលាញ់អភិរក្ស និង ការខិតខំប្រឹងប្រែងរបស់លោកគ្រូជាច្រើនឆ្នាំកន្លងមកនេះ ដែលលោកគ្រូបានឆ្លងកាត់បញ្ហាជាច្រើន ទាំងសិល្បៈផង ទាំងវិបត្តិផ្ទាល់ខ្លួនផង ព្រោះតែតួនាទីជាសិល្បៈ។
ដោយសារតែខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលខ្លាំងណាស់ នៅពេលដែលឮថាអ្នកស្រលាញ់អភិរក្សសិល្បៈខ្មែរម្នាក់ ធ្លាក់ខ្លួនឈឺរកតែលុយទិញថ្នាំពេទ្យមិនបាន។ ថ្ងៃនេះដែរ ខ្ញុំបាទតំណាងឲ្យក្រុម”យុវជនរួមចិត្ត”បានដឹកនាំ យកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីប្រមូលយកទៅជួយលោកអ៊ុំ សាស្ត្រាចារ្យ ម៉ាន់ កុសល ដើម្បីដោះស្រាយនិងបន្ធូរបន្ថយភាព លំបាករបស់សហគមន៍ល្ខោនស្បែកធំរបស់លោកគ្រូ។
ក្នុងនោះដែរ ខ្ញុំបាននាំយកថវិកាលោកឧកញ៉ា ស្រី ចាន់ថន ដែលជាប្រធានក្រុមហ៊ុន Jet Group ចំនួន៤០០០០០រៀល ដើម្បីនាំយកទៅជូនលោកអ៊ុំ សាស្ត្រាចារ្យ ដែលកំពុងជួបទុក្ខលំបាកក្នុង វិស័យសិល្បៈ។ ក្រុមយើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សប្បុរសជនទាំងអស់ ព្រមទាំងលោក លោកឧកញ៉ា ស្រី ចាន់ថន ដែលជាប្រធានក្រុមហ៊ុន Jet Group ដែលមានសន្តានចិត្ត និងសុធាជ្រះថ្លា បានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមកក្រុមយើងខ្ញុំ ដើម្បីប្រមូលនាំយកទៅជូន លោកអ៊ុំសាស្ត្រាចារ្យ ម៉ាន់ កុសល
ពួកខ្ញុំទាំងអស់គ្នា សុំគោរពបួងសួងទៅដល់វត្ថុសក្ដិសិទ្ធិលើលោកទាំងអស់ ឲ្យតាមថែរក្សា សប្បុរសជនទាំងអស់ ព្រមទាំងលោកឧកញ៉ាឲ្យជួបប្រទះតែនឹងសំណាងល្អ សុខភាពល្អ និង សុវត្ថិភាព គ្រប់ដំណើរកម្សាន្ត។ ឆ្លៀតក្នុងឱកាសនេះដែរ ដើម្បីចង់ផ្សព្វផ្សាយអំពីវប្បធម៌ជាតិ និងទាញចំណាប់អារម្មណ៍ជនរួមជាតិខ្មែរយើងទាំងអស់  សូមឲ្យមានការចូលរួមគាំទ្រ អភិរក្ស ស្រលាញ់ ការពារ វប្បធម៌ ជាតិខ្មែររបស់យើង ឲ្យមានការរីកចម្រើន ស្ថិរភាព និងអភិរក្សជាតិជានិរន្តរ៍។

ពួកខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជន ទីជិតទីឆ្ងាយ ដែលមានសន្តានចិត្ត និងសុធាជ្រះថ្លា បានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា មកក្រុមយើងខ្ញុំ ដើម្បីប្រមូលនាំយកទៅជូន លោកអ៊ុំ ម៉ាន់ កុសល ដែលជាសាស្ត្រាចារ្យ ខាងផ្នែកល្ខោនស្បែកធំ ក្នុងនោះដែរ ក៏សូមថ្លែងអំណរគុណ ជូនចំពោះលោកឧកញ៉ា ស្រី ចាន់ថន ដែលតែងតែ ជួយឧបត្ថម្ភ និងគាំទ្ររាល់សកម្មភាព សប្បុរសធម៌របស់ខ្ញុំបាទ ពួកខ្ញុំទាំងអស់គ្នា សុំគោរពបួងសួងទៅដល់ សប្បុរសជនទាំងអស់ និងលោកឧកញ៉ាឲ្យជួបប្រទះតែនឹងសំណាងល្អ សុខភាពល្អ និងសុវត្ថិភាព គ្រប់ដំណើរកម្សាន្ត សូមអរគុណ ចំណូលពីការសំដែង ដើម្បីផ្គត់ផ្គង់ចំណាយចាយវាយរបស់សហគមន៍”៕

​​លោក​សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​ស្បែក​​​ធំ​​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ ​​រក​តែ​​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន ​​លោក​សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​ស្បែក​​​ធំ​​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ ​​រក​តែ​​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន ​​លោក​សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​ស្បែក​​​ធំ​​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ ​​រក​តែ​​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន ​​លោក​សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​ស្បែក​​​ធំ​​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ ​​រក​តែ​​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន

ប្រភព៖ kqube

  • ​​លោក​សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​ស្បែក​​​ធំ​​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ ​​រក​តែ​​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ជីវិតនិងសង្គម
Tags: