រន្ធត់ និងតក់ស្លុត រថយន្តទូរីស បុកម៉ូតូរ៉ឺម៉ក់កង់បី ស្លាប់និងរបួស ១៣នាក់ នៅក្បែររង្វង់មូលចោមចៅ

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខនឹងអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យ រន្ធត់ និងតក់ស្លុតមួយ រថយន្តទូរីសបើកបរក្នុងល្បឿនលឿន ជ្រុលបុកពីក្រោយ ម៉ូតូរ៉ឺម៉ក់កង់៣ មួយគ្រឿងពេញទំហឹងបណ្តាលឲ្យនារីម្នាក់ បាក់.កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនិង១៣នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរស្រាលបញ្ចូនទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

រន្ធត់ និងតក់ស្លុត រថយន្តទូរីស បុកម៉ូតូរ៉ឺម៉ក់កង់បី ស្លាប់និងរបួស ១៣នាក់ នៅក្បែររង្វង់មូលចោមចៅ

ប៉ូលីសចររាចរណ៍បានអោយដឹងថាមុនពេលកើតហេតុគេសង្គេតឃើញរ៉ឺម៉ក់កង់ បីមួយគ្រឿងពណ៌ក្រហមធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមាន រថយន្ត ទូរីស១២កៅអីមួយគ្រឿងពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ 2A-3723 ក្នុងទិស ដៅ ស្របគ្នាជាមួយ រ៉ឺម៉កកង់បី ដោយក្នុងល្បឿនយ៉ាងលឿន បុកផ្ទប់ ពីក្រោយ ម៉ូតូរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យទាំងម៉ូតូរ៉ឺម៉កនិងមនុស្សត្រូវផ្លោងអូសជាង១០០ ម៉ែត្របណ្តាលឲ្យនារីម្នាក់ បាក់.កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង១៣នាក់ ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរទាំងអស់ ត្រូវបានរថយន្តសាមុយមកដឹកយក ទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកតៃកុងរថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ អូសយកទាំងរថយន្តនិងអ្នកបើកបរ រថយន្ត បង្កនិងរ៉ឺម៉កកង់បីជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ដោយ ឡែកសពជនរងគ្រោះ ត្រូវបងប្អូនក្រុមគ្រួសារសាច់ញាតិមកទទួល យកទៅធ្វើ បុណ្យតាមប្រពៃណី ៕

រន្ធត់ និងតក់ស្លុត រថយន្តទូរីស បុកម៉ូតូរ៉ឺម៉ក់កង់បី ស្លាប់និងរបួស ១៣នាក់ នៅក្បែររង្វង់មូលចោមចៅ រន្ធត់ និងតក់ស្លុត រថយន្តទូរីស បុកម៉ូតូរ៉ឺម៉ក់កង់បី ស្លាប់និងរបួស ១៣នាក់ នៅក្បែររង្វង់មូលចោមចៅ