វណ្ណ​ឌី ពិសិដ្ឋ និយាយ​ពី​តំណែង​តួឯក

តារា​សម្ដែង វណ្ណ​ឌី ពិសិដ្ឋ ទើប​ទទួល​បាន​តំណែង​ជា​តួឯក​លើក​ទី​២  ​បន្ទាប់ពី​រឿង​ដំបូង​​របស់​លោកជោគជ័យ។ លោក​បន្ត​ថា​ គ្រាន់តែ​ឮ​ចំណងជើង​ធ្វើឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​រឿង​នោះ​បាត់​ទៅ​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

វណ្ណ​ឌី ពិសិដ្ឋ និយាយ​ពី​តំណែង​តួឯក

 

ក្នុង​រឿង​ថ្មី​នេះ​ដែរ  ពិសិដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ដើរ​តួ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​តួ​ប្រុស​វិកលចរិត។ តួឯក​ខាង​លើ​ ក៏​បាន​បញ្ជាក់​ទៀត​ថា​ មុន​នឹង​សម្រេចចិត្ត​ទទួល​សម្ដែង​រឿង​នីមួយ​ៗ​លោក​បាន​សុំ​អ្នក​ដឹក​នាំ​មើល​សាច់​រឿង​ជាមុន​សិន។ “តែ​សម្រាប់​រឿង​តួឯក​លើក​នេះ​វិញ​ គ្រាន់តែ​បង យ៉ាឡេង តេ​ប្រាប់​ហៅ​ដើរ​តួ​រឿង និង​ប្រាប់​ចំណងជើង​ខ្ញុំ​ចាប់អារម្មណ៍​បាត់​ទៅ​ហើយ នឹង​សុំ​ណាត់​គ្នា​មើល​សាច់រឿង​ហើយ​ក៏ OK តែ​ម្ដង”។

 

តារា​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ​ បាន​បន្ត​ថា​ កុន​ភាគច្រើន​ដែល​ខ្មែរ​កំពុងតែ​ថត ​គឺ​និយាយ​តែ​ពី​រឿង​ខ្មោច និង​កំប្លែង។ តែ​សម្រាប់​រឿង “វិកលចរិត” ដែល​លោក​យល់​ព្រម​ទទួល​ថត​ជា​លើក​ទី​ពីរ​បន្ទាប់ពី​រឿង “គ្រាប់ពេជ្រ” មាន​ភាព​ប្លែក​គ្នា​ពី​ខ្សែភាពយន្ត​ដទៃ។

 

វណ្ណ​ឌី ពិសិដ្ឋ និយាយ​ពី​តំណែង​តួឯក

 

ចំពោះ​មូលហេតុ​មួយ​ទៀត​ដែល​ធ្វើឲ្យ​រូប​លោក​យល់ព្រម​ថត ព្រោះ​នោះ​ជា​ប្រភេទ​រឿង​បែប​ស៊ើបអង្កេត និង​លោក​ចង់​ដើរតួ​បែប Serious ឥឡូវ​បាន​ដូច​បំណង​ហើយ៕

 

អត្ថបទ៖ទ្រី រ៉ាវី