Selena Gomez ស្រក់​ទឹក​ភ្នែកពេល​​រំឭកអ​នុស្សាវរីយ៍​​ជាមួយ Christina Grimmie

តារា​ចម្រៀង Selena Gomez បាន​និយាយ​ទាំង​ហូរ​ទឹកភ្នែក នា​ការ​ប្រគំតន្ត្រី​ទេសចរណ៍​​ Revival  នៅ​ទីក្រុង Miami ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ កំឡុង​​​និយាយ​រំលែក​ទុក្ខ​និង​រំឭក​អនុស្សាវរីយ៍​ជាមួយ អតីត​​​បេក្ខនារី​​ ​The Voice America ​​ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​។

 

Selena Gomez ស្រក់​ទឹក​ភ្នែកពេល​​រំឭកអ​នុស្សាវរីយ៍​​ជាមួយ Christina Grimmie

 

តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​បាន​និយាយ​ពី​ទំនាក់ទំនង​ជាមួយ Christina ​​ទាំង​អួល​ដើម​​ក​លាយឡំ​នឹង​ទឹកភ្នែក​មុន​ពេល​សម្ដែង​បទ ​“Transfiguration” របស់​ក្រុម Hillsong Worshipថា៖”ពេល នាង(Christina) អាយុ​១៤​ឆ្នាំ ពួក​យើង​បាន​ជួប​នាង​និង​ឪពុក​ម្ដាយ​របស់​នាង ហើយ​ខ្ញុំ​ក៏​បាន​ចុះ​ហត្ថលេខា​ឲ្យ​នាង​ផង​ដែរ។ ​រឿង​មួយ​អំពី Christinaនិង​គ្រួសារ​របស់​នាង​គឺ នាង​មាន​ជំនឿ​ចិត្ត​និង​រឹងមាំ។ ហើយ​ខ្ញុំ​គិត​ថា​ វា​មិន​មែន​ជា​រឿង​សាសនា​និង​រឿង​អ្វី​ផ្សេង​ទេ។ នាង​មាន​ជំនឿចិត្ត ហើយ​ខ្ញុំ​ពិត​ជា​មិន​យល់ ថា​រឿង​អាក្រក់​នេះ​កើត​ឡើង។​ ប៉ុន្តែ​ខ្ញុំ​ចង់​​​ឧទ្ទិស​បទ​បន្ទាប់​នេះ​ទៅកាន់​នាង”។​

 

A video posted by Boy Selenator (@selgomezbby12) on

 

ខណៈកំពុង​​ច្រៀង​​បទ “Nobody” Selena បាន​យំ​ជា​លើក​ទី​២ ដោយ​ផ្អាក​ការ​ច្រៀង​បែរ​ខ្នង​និង​និយាយ​ពាក្យ​សុំទោស​ទៅ​​កាន់​អ្នក​គាំទ្រ​ក៏​ដូច​​ជា​បញ្ចប់​ការ​ច្រៀង​តែម្ដង។ Christina ត្រូវ​ជន​ដៃដល់​ឈ្មោះ  Kevin James Loibl អាយុ​២៧​ឆ្នាំ​បាញ់​សម្លាប់​ អំឡុង​ពេល​សម្ដែង នៅ​​​មហោស្រព​ Plaza Live ​ទីក្រុង Orlando ៕  

 

A video posted by Boy Selenator (@selgomezbby12) on

 

 

ចុចអាន៖មើល​លេង កំពូល​ម៉ូដ​សក់​សិចស៊ី ​១២​ម៉ូដ​ពី Selena Gomez

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ew