ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​



ភ្នំពេញ ៖ ជា​លទ្ធផល​បេក្ខនារី រ៉េត ស៊ូ​ហ្សា​ណា ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស The Voice Cambodia រដូវ​កាល​ទី​២ ​ត្រូវ​បាន​ទស្សនិកជន​បោះឆ្នោត​ទម្លាក់​កាលពី​រាត្រី​ថ្ងៃទី​១២ ខែមិថុនា សម្រាប់​សប្ដាហ៍​ទី​៥​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​ ក្រោយពី​មានការ​រិះគន់​ជាច្រើន​លើ​សមត្ថភាព ​នៃ​ការ​ច្រៀង​។

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​

ចំពោះ​បទ​ចម្រៀង​ដែល​បេក្ខនារី​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ជ្រើស​មក​ច្រៀង​កាលពី​​យប់មិញ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​The Voice Cambodia​នៅ​វគ្គ ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​ទី​៥​នេះ ​គឺមាន​ចំនួន​២​បទ​ខ្មែរ​១​បទ ​និង​អង់គ្លេស​មួយ​បទ​។ សម្រាប់​បទ​ខ្មែរ​ ដែល​បេ​ក្ខ​នារី រ៉េត ស៊ូ​ហ្សា​ណា ជ្រើស​យក​មក​ច្រៀង​នោះ​គឺ ផ្កា​រីក​ក្នុង​សមុទ្រ​ទឹកភ្នែក ចំណែក​ឯ​បទ​ជា​ភាសា​អង់គ្លេស មាន​ចំណងជើង​ថា Blank Space។

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​

ថ្វីត្បិតតែ​បេក្ខនារី​វ័យ​១៦​ឆ្នាំ​មកពី​ក្រុងភ្នំពេញ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា សម្រេច​ជ្រើស​យ​បទ​ខ្មែរ​១​បទ​និង​បទ​អង់គ្លេស​១​បទ​មក​ច្រៀង​ឆ្លាស់គ្នា​បែបនេះ​ក៏​ពិត​មែន​ ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការប្រកាស​ពិន្ទុ​ ដែល​បាន​មក​ពី​សំឡេង​នៃ​ការបោះឆ្នោត​ដោយ​ផ្ញើ​សារ​គាំទ្រ​ពី​សំណាក់​មហាជន​គឺ​បេក្ខនារី រ៉េត ស៊ូ​ហ្សា​ណា ត្រូវ​បាន​ជ្រុះចេញពី​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២។

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​

គេ​ចាំ​បាន​ថា បេក្ខនារី​អាយុ​១៦​ឆ្នាំ​មកពី​ទីក្រុង​ភ្នំពេញ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា បន្ទាប់ពី​ឆ្លង​ផុត​ការ​ជម្រុះ​វគ្គ​ដំបូង​ត្រូវ​បាន​ទស្សនិកជន​និយម​តាមដាន​និង​គាំទ្រ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​ខាងលើ​ កត់សម្គាល់​ឃើញ​ថា ​នាង​ហាក់​មាន​ព្រៀប​ខ្លាំង​លើគូ​ប្រកួតប្រជែង​មិនធម្មតា​ទេ ​ប៉ុន្តែ​ក្រោយ​មក​ទៀត​សំឡេង​ នៃ​ការរិះគន់​ក៏​ចាប់ផ្ដើម​ផ្ទុះឡើង​បាញ់​ចាក់​ស្រោច​លើ​បេក្ខនារី រ៉េត ស៊ូ​ហ្សា​ណា ខណៈ​ដែល​នាង​តែង​ជ្រើស​យក​បទ​បរទេស​មក​ច្រៀង​នោះ។

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​

សូម​ជម្រាប​ជូន​ថា សម្រាប់​បេក្ខជន​និង​បេក្ខនារី​ដែល​ត្រូវ​បាន​ទស្សនិកជន​បោះឆ្នោត​គាំទ្រ​ឲ្យ​បន្ត​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ​គឺ​មាន​ចំនួន​៤​រូប​៖១-​បេ​ក្ខ​នារី សាន ស្រី​ឡៃ ,២-​បេក្ខនារី ឈី​ន រតនៈ ,៣-​បេក្ខជន ថែ​ល ថៃ និង​ទី​៤​បេក្ខជន ឃី សុ​ឃុន​។ អ្នក​ទាំង​៤​រូប​សុទ្ធសឹងតែ​ជា​បេក្ខជន​-​បេក្ខនារី ដែល​មាន​សមត្ថភាព​ខ្លាំង​ដូចគ្នា​ ខណៈ​សំឡេង​នៃ​ការ​បោះ​ឆ្នោត​គាំទ្រ​នៅតែ​បន្ត​មាន​។ ដូច្នេះ​សូម​ទស្សនិកជន​រង់ចាំ​មើល​ទាំង​អស់​គ្នា​នៅ​វគ្គ​ប្រឡង​ផ្ដាច់ព្រ័ត្រ​ថា​តើ​បេក្ខជន​ឬ​បេក្ខនារី​រូប​ណា​មាន​សំណាង​ខ្ពស់​ទទួល​បាន​ជ័យ​លាភី​នោះ​៕ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​
ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ធ្លាក់​ចេញពី​កម្មវិធី The Voice Cambodia វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រាត់​