រូបមន្ត​ធម្មជាតិ​បំបាត់​ស្នាម​ជ្រួញ​

ការវិវត្តនៃវ័យគឺជាហេតុផលបណ្តាលឱ្យមានស្នាមជ្រីវជ្រួញលើរាងកាយដោយចៀសពុំរួច ។ ស្ត្រីគ្រប់រូបតែងមានការព្រួយបារម្ភពីភាពចាស់និងបាត់បង់សម្រស់ដោយសារស្បែកជ្រួញនេះ ហើយហេតុនេះស្ត្រីតែងព្យាយាមស្វះស្វែងរកផលិតផលឬឱសថដើម្បីការពារនិងកាត់បន្ថយស្នាមជ្រីវជ្រួញដោយមិនខ្វល់ពីការចំណាយប្រាក់កាសឡើយឱ្យតែទទួលបានលទ្ធផលសមបំណង ។

ក្រៅពីពេលវេលា កត្តាផ្សេងទៀតក៏អាចបណ្តាលឱ្យស្បែកប្រែជាជ្រួញឆាប់ដែរដូចជា កម្តៅ ពន្លឺថ្ងៃ ការប្រើគ្រឿងសម្អាង បម្រែបម្រួលអ័រម៉ូននិងទម្លាប់រស់នៅមិនល្អជាដើម ។ កត្តាទាំងនេះជះឥទ្ធិពលដល់ភាពរួញយឺតនៃស្បែកដូចជាភាពចាស់ដែរ ។

ទោះជាយ៉ាងណាសូមកុំបារម្ភយើងសូមណែនាំវិធីងាយៗដើម្បីការពារនិងកាត់បន្ថយស្នាមជ្រួញនិងស្បែករយីករយាកមកតឹងណែនបានមួយកម្រិតធំដោយមិនចាំបាច់ចំណាយថវិកាច្រើនថែមទាំងអាចធ្វើដោយខ្លួនឯងបាននៅផ្ទះទៀតផង ។ ប្រការដែលល្អនោះគឺវិធីនេះផ្តល់នូវប្រសិទ្ធភាពគួរឱ្យភ្ញាក់ផ្អើលធ្វើឱ្យស្នាមជ្រួញសាបរលាបនិងរក្សាស្បែកឱ្យទន់រលោងដូចកាលពី ១០ ឆ្នាំមុនអ៊ីចឹង ។

រូបមន្តខាងក្រោមនេះនឹងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មជួយផ្តល់សំណើមដល់ស្បែកនិងការពារពីការខូចខាតស្បែកបណ្តាលមកពីពពួករ៉ាឌីកាល់សេរីថែមទាំងមានប្រសិទ្ធភាពក្នុងការកម្ចាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែកនិងមុនបានទៀតផង ។

គ្រឿងផ្សំ
– ទឹកឃ្មុំ សុទ្ធ ១ ស្លាបព្រាបាយ
– ទឹកស្អាត (ឆ្អិន) ២៥០ មិល្លីលីត្រ
– ទឹកដោះគោឆៅ ១ ស្លាបព្រាបាយ
– អង្ករ ៣ ស្លាបព្រាបាយ

វិធីធ្វើ
– ជាដំបូងត្រូវយកអង្ករ ៣ ស្លាបព្រាដាក់ក្នុងចានក្រឡូម ១ ចាក់ទឹកឆ្អិន (២៥០ មិល្លីលីត្រ)ចូល
– ដាំវាឱ្យពុះរំងាស់ប្រមាន ៣ នាទី បន្ទាប់មកទុកឱ្យត្រជាក់
– ច្រោះយកទឹកចេញ ហើយរក្សាទុកក្នុងកែវ ឬក្រឡដែលមានគម្របបិតជិត
– យកកាកបាយដែលច្រោះបានមកលាយទឹកឃ្មុំ និងទឹកដោះគោឆៅចូលគ្នាឱ្យសព្វទៅជាល្បាយខាប់ៗ ។

វិធីប្រើ
លាងមុខឱ្យបានស្អាត រួចយកល្បាយនោះមកបំពោកលើផ្ទៃមុខនិងម៉ាស្សាថ្នមៗជារាងរង្វង់ទុកចោល ១៥ នាទីរួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ ។ គួរធ្វើឱ្យបាន ១ ដងក្នុង ១ សប្តាហ៍នោះអ្នកនឹងសង្កេតឃើញថាផ្ទៃមុខនឹងប្រែជាក្មេងជាងវ័យ ៕

ប្រភព៖ pmhotnews

  • រូបមន្ត​ធម្មជាតិ​បំបាត់​ស្នាម​ជ្រួញ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:សុខភាព
Tags: