ជំងឺ​និងការព្យាបាល​ វិធី​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ការពារ​កុំអោយ​ញ័រ​

ញ័រគឺជំងឺ នៃប្រព័ន្ធសរសៃប្រសាទដែលបណ្តាលអោយមានការញ័រជាចង្វាក់ ។ ការញ័រ អាចប៉ះពាល់ដល់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយរបស់អ្នកប៉ុន្តែញ័រ កើតឡើងជាញឹកញាប់បំផុតនៅលើដៃជាពិសេសនៅពេលដែលអ្នកព្យាយាមធ្វើ ភារកិច្ចសាមញ្ញៗដូចជាកាន់កែវផឹកទឹកចង់ខ្សែស្បែកជើងសរសេរអក្សឬ កោរពុកមាត់ជាដើម ។ ញ័រក៏អាចប៉ះពាល់ដល់ក្បាល សម្លេងដៃ ឬជើងបានផងដែរ។

សកម្មភាពខាងក្រោមនេះអាចកាត់បន្ថយ ឬបំបាត់ភាពញ័របាន៖
– ចៀសវាងជាតិកាហ្វេអ៊ីន៖ ជៀសវាងជាតិកាហ្វេអ៊ីន និងថ្នាំដទៃទៀតដែលអាចបង្កើនការញ័របាន។
– ហាមប្រើគ្រឿងស្រវឹង៖ មនុស្សមួយចំនួនបានកត់សម្គាល់ឃើញថាមានភាពប្រសើរឡើងបន្ទាប់ពីពួកគេ បានញ៉ាំគ្រឿងស្រវឹង ប៉ុន្តែការញ៉ាំស្រាមិនមែនជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកដែលមាន ការញ័រនោះទេ ។ ញ័រអាចកាន់តែអាក្រក់នៅពេលដែលអស់ឥទ្ធិពលនៃគ្រឿង ស្រវឹង។

– រៀនសម្រាក៖ ភាពតានតឹង ការថប់បារម្ភមានការលំអៀងទៅរកការធ្វើអោយញ័រកាន់តែអាក្រក់ហើយការ សម្រាកអាចធ្វើអោយប្រសើរឡើងនៃការញ័រ ។ បើទោះបីជាអ្នកមិនអាចបំបាត់ភាពតានតឹងទាំងអស់ចេញពីជីវិតរបស់អ្នក អ្នកអាចផ្លាស់ប្តូររបៀបដែលអ្នកមានប្រតិកម្មទៅនឹងស្ថានភាពស្ត្រេស ដោយប្រើបច្ចេកទេសនៃការឈប់សំរាកដូចជាការម៉ាស្សា ឬការសមាធិជាដើម។
– ការផ្លាស់ប្តូររបៀបរស់នៅ៖ ប្រើដៃរងផលប៉ះពាល់តិចពីការញ័រអោយបានច្រើនជាង។ រកវិធីដើម្បីជៀសវាងការសរសេរដោយដៃដែលប៉ះពាល់ដោយការញ័រដូចជា ការប្រើប្រាស់កាតធនាគារ និងប័ណ្ណឥណពន្ធជំនួសអោយការសរសេរសែក។
– ប្រើការបញ្ជាដោយ សំលេងលើទូរស័ព្ទដៃ។ ការព្យាបាលអាចនឹងផ្ដល់អោយអ្នកនូវការផ្ដល់យោបល់ផ្សេងទៀតដើម្បី សម្របខ្លួនទៅនឹងការញ័រដែលមានក្នុងជីវិតរបស់អ្នកប្រចាំថ្ងៃ៕

ប្រភព៖ iknow

  • ជំងឺ​និងការព្យាបាល​ វិធី​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ការពារ​កុំអោយ​ញ័រ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:សុខភាព
Tags: