តើ​អ្នក​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​យក​ឈ្នះ​ការ​វិនិច្ឆ័យ​របស់​អ្នក​ដទៃ​មក​លើ​អ្នក​?

អ្នកត្រូវចាំថានៅពេលអ្នកភ័យខ្លាចពីការរិះគន់ឬវិនិច្ឆ័យរបស់នរណាម្នាក់នោះ អ្នកនឹងបាត់បង់ម្ចាស់ការលើខ្លួនឯង។ ដូចនេះតើអ្នកនៅតែភ័យខ្លាចពីការនិយាយរបស់អ្នកដទៃមកលើអ្នកទៀត តើមែនទេ? ខាងក្រោមនេះជាវិធីដែលនឹងបង្រៀនអ្នកឲ្យយកឈ្នះការវិនិច្ឆ័យរបស់អ្នកដទៃមកលើអ្នក៖

១) កុំខ្វល់ពីការនិយាយរបស់គេ៖ អ្នកត្រូវចាំថា រាល់ទង្វើដែលអ្នកធ្វើគឺធ្វើឡើងដើម្បីខ្លួនឯងជាធំ មិនមែនសម្រាប់បំពេញចិត្តនរណាម្នាក់នោះទេ។ ត្រូវរៀនទទួលយកអ្វីដែលអ្នកមាន ហើយស្រលាញ់អ្វីដែលអ្នកកំពុងធ្វើ។ អ្នកអាចធ្វើអ្វីពិសេសបាន ដោយគ្មាននរណាម្នាក់អាចធ្វើដូចឡើយ ហើយកំហុសនានា នោះនឹងធ្វើឲ្យអ្នកកាន់តែក្លាយជាមនុស្សអស្ចារ្យមួយកម្រិតទៀត។

២) អ្នកត្រូវគិតថាអ្វីដែលអ្នកធ្វើគឺអ្នកមានគោលបំណងច្បាស់៖ មនុស្សម្នាក់ៗតែងមានជំនាញ បទពិសោធន៍ និងការប៉ិនប្រសប់ផ្សេងៗគ្នាដែលពួកគេចង់ចែករំលែក។ អ្នកត្រូវគិតថា អ្វីដែលអ្នកកំពុងធ្វើនេះនឹងដឹកនាំអ្នកទៅរកគោលដៅមួយដែលអ្នកចង់បាន។ ដូចនេះចាំបាច់អ្វីដែលអ្នកត្រូវឲ្យការវិនិច្ឆ័យរបស់អ្នកដទៃ មកបញ្ឈប់អ្វីដែលអ្នកកំពុងមាននេះបាន?

៣) ត្រូវផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើ៖ កុំព្យាយាមបណ្ដោយឲ្យអ្វីដែលអ្នកមិនអាចធ្វើ មកចូលក្នុងជីវិតអ្នក។ ដូចនេះអ្នកមិនត្រូវចាប់អារម្មណ៍ពីសម្ដី ឬ គំនិតរបស់អ្នកដទៃមកលើអ្នកនោះទេ។ ទស្សនវិទូឈ្មោះMarcus Aurelius បាននិយាយថា៖« មានតែអ្នកទេដែលមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយ មិនមែនដោយសារតែអ្នកដទៃទេ។ បើអ្នកគិតបែបនេះ នោះអ្នកនឹងឃើញពីភាពខ្លាំងរបស់ខ្លួន។»

៤) ត្រូវគិតថាអ្នកដទៃមិនអាចដឹងថាអ្នកល្អកម្រិតណានោះទេ៖ ជាការពិតណាស់ ពួកគេជាមនុស្សខាងក្រៅ ប៉ុណ្ណោះ ហើយអ្វីដែលពួកគេដឹងក៏មិនប្រាកដថាពួកគេអាចដឹងទាំងអស់ពីអ្នកដែរ។ ដូចនេះពួកគេមិនអាចធ្វើការសន្និដ្ឋាន ឬ ប្រើប្រាស់ពាក្យមិនល្អចំពោះសមត្ថភាពអ្នកដែរ។ ពួកគេប្រាកដជាមានការភ្ញាក់ផ្អើល ហើយនឹកស្មានមិនដល់នៅថ្ងៃណា ដែលពួកគេបានយល់ពីសមត្ថភាពអ្នកច្បាស់៕

ប្រភព៖ bizkhmer

  • តើ​អ្នក​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​យក​ឈ្នះ​ការ​វិនិច្ឆ័យ​របស់​អ្នក​ដទៃ​មក​លើ​អ្នក​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ជីវិតនិងសង្គម
Tags: