ស៊ីន យូ​ប៊ី​ន ធ្វើ​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល ជាមួយ Fan (មាន​វីដេអូ)

Videos

ស្រីស្អាត ស៊ីន យូប៊ីន បានចំណាយពេលវេលាឆ្លងឆ្នាំកំណើតវ័យ២២ឆ្នាំរបស់ខ្លួន ជាមួយអ្នកគាំទ្ររបស់ ខ្លួន កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦ ម្សិលម៉ិញនេះ នៅផ្សារទំនើប TK ទួលគោក ។ ក្នុងឈុតសម្លៀកបំពាក់ ដ៏សាមញ្ញ ជាមួយនិងស្នាមញញឹមដ៏គួរឲ្យទាក់ទាញ ស៊ីន យូប៊ីន ពិតជារំភើបចិត្តខ្លាំងណាស់ ទោះបីជាពិធីនោះ មិនមែនជាពិធីធំដុំក្តី ។

នៅមុនពេលដែលណាត់ជួបជាមួយអ្នកគាំទ្ររបស់ខ្លួនក្នុងថ្ងៃកំណើត ស៊ីន យូប៊ីន បានប្រកាសថា នាងនឹងជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅក្នុងផ្សារទំនើប TK ក្នុងហាងនំប៉័ង ។ ស៊ីន យូប៊ីន បានឲ្យដឹងថា នាងពិតជារំភើបចិត្តខ្លាំងណាស់ដែលបានជួបជាមួយ Fan Fan របស់ខ្លួន ដំបូងនាងគិតថាអ្នកគាំទ្រប្រហែលជាចូលរួម តិចតួចប៉ុណ្ណោះ ប៉ុន្តែពេលមកដល់ស្រាប់តែឃើញអ្នកគាំទ្រច្រើនលើសពីការគ្រោងទុកទៅទៀត ។ ស៊ីន យូប៊ីន ក៏បានបានផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «អរគុណសម្រាប់ Fan Fan ទាំងអស់គ្នាដែលបានចូល រួមកម្មវិធីថ្ងៃនេះ ខ្ញុំពិតជារំភើបចិត្តណាស់ដែលបានឆ្លងថ្ងៃកំណើតជាមួយអ្នករាល់គ្នា »។

ស៊ីន យូ​ប៊ី​ន ធ្វើ​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល ជាមួយ Fan (មាន​វីដេអូ)

ក្រៅពីជួបជុំគ្នា អ្នកគាំទ្រទាំងអស់ក៏បានបានថតរូបអនុស្សាវរីយ៍ជាច្រើនជាមួយស្រីស្អាត ស៊ីន យូប៊ីន និង ទទួលបានការចុះហត្ថលេខាដោយផ្ទាល់ពីនាងផងដែរ ។ ស៊ីន យូប៊ីន ឲ្យបានដឹងទៀតថា រាល់ឆ្នាំនាងតែងឆ្លងខួបកំណើតជាមួយក្រុមគ្រួសារ ដោយឡែក ឆ្នាំនេះ នាងបានចែករំលែកពេលវេលាឆ្លងថ្ងៃកំណើតជាមួយអ្នកគាំទ្ររបស់ខ្លួនវិញម្តង ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រ ។

ស៊ីន យូ​ប៊ី​ន ធ្វើ​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល ជាមួយ Fan (មាន​វីដេអូ)

ស៊ីន យូប៊ីន គឺជាតារាសម្តែង ដ៏មានប្រជាប្រិយភាពមួយរូប ហើយនាងកំពុងលេខមុខខ្លាំងនៅក្នុងរឿងភាគ «ជំពាក់ចិត្តព្រោះស្រលាញ់» ដែលបញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ CTV 8 ៕ អាលីណា

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត