អតីត​គូស្នេហ៍​​វ៉ាន់ នី​ឡា​ ៖ ​រឿង​មាន​ហេតុ​បំណុល​មាន​ម្ចាស់​ ទះដៃ​ម្ខាង​ម្ដេច​ឮ ?

អតីត​គូស្នេហ៍​​វ៉ាន់ នី​ឡា​ ៖ ​រឿង​មាន​ហេតុ​បំណុល​មាន​ម្ចាស់​ ទះដៃ​ម្ខាង​ម្ដេច​ឮ ?



ភ្នំពេញ ៖ ក្រោយពី​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​ ដោយ​រូប​អាក្រាត​កាយ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខ​ត​កញ្ញា វ៉ាន នី​ឡា បន្ត​ចែករំលែក​ផ្អើល​ពេញ​បណ្ដាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ យ៉ាង​ផុលផុស​ ហើយ​ត្រូវ​បាន​ទស្សនិកជន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា​រឿង​ហេតុ​នេះ​អាច​កើត​ចេញពី​មនុស្ស​ដែល​ស្និទ្ធស្នាល​ និង​ជិតដិត​ជាមួយគ្នា​ ពិសេស​គឺ​អតីត​សង្សារ​នាង​ ជា​កូន​មន្ត្រី​ ​ផ្កាយ​៣​នៅ​ក្រសួងមហាផ្ទៃ​នោះ ​កាលពី​ថ្មីៗ​មុន​នេះ​បន្តិច​លោក សិទ្ធិសក្តិ បាន​ចេញមុខ​បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កថា ខ្លួន​មិនបាន​ប្រព្រឹត្ត​នូវ​ទង្វើ​នេះ​ឡើយ។

អតីត​គូស្នេហ៍​​វ៉ាន់ នី​ឡា​ ៖ ​រឿង​មាន​ហេតុ​បំណុល​មាន​ម្ចាស់​ ទះដៃ​ម្ខាង​ម្ដេច​ឮ ?

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ឈ្មោះ​ ​Sitthisak Sky ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថាជា ​របស់​អតីត​គូស្នេហ៍​តារា​ស្រី​រូប​ស្រស់​កញ្ញា វ៉ាន់ នី​ឡា ថ្មីៗ​នេះ​ បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​ថា ព្រោះតែ​ប្រជាប្រិយភាព​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រើ​គ្រប់​កលល្បិច​និពន្ធ​ប្រឌិត​រឿង ​ដែល​មិន​ពិត​វាយ​ប្រហារ​បរិហារ​កេរ្តិ៍។ មិន​មាត់​មិនមែន​ខ្ញុំ​ខុស​នោះ​ទេ​ ក៏​ព្រោះ​វា​ហួសចិត្ត​មិន​ចង់​មានរឿង​។

អតីត​គូស្នេហ៍​​វ៉ាន់ នី​ឡា​ ៖ ​រឿង​មាន​ហេតុ​បំណុល​មាន​ម្ចាស់​ ទះដៃ​ម្ខាង​ម្ដេច​ឮ ?

នៅលើ​Account ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ​បាន​លើកឡើង​ទៀត​ថា​ រឿង​មាន​ហេតុ​បំណុល​មាន​ម្ចាស់​ទះដៃ​ម្ខាង​ម្តេច​នឹងឮ? ហើយ​កុំ​ឆ្លៀតឱកាស​យក​រឿង​ផ្សេង​ដែល​មិនល្អ​មក​ឲ្យ​ពាក់ព័ន្ធ​នឹង​គេ​ដែល​មិន​ដឹង​ឲ្យ​សោះ​ល្មម​ឈប់​ទៅ។ ស្នាដៃ​និពន្ធ​និង​គំនិត​ច្នៃប្រឌិត​ដ៏​ល្អ​របស់​អ្នក​ គួរ​ទុក​ប្រើ​ក្នុង​ផ្លូវ​ប្រសើរ​ត្រឹមត្រូវ​វិញ​ទៅ​។ ការ​អត់ធ្មត់​មាន​កំណត់ គំនុំគុំកួន​បំផ្លាញ​អ្នកដទៃ​អាក្រក់​ខ្លាំ​ណាស់ ! សូម​ពិចារណា។

អតីត​គូស្នេហ៍​​វ៉ាន់ នី​ឡា​ ៖ ​រឿង​មាន​ហេតុ​បំណុល​មាន​ម្ចាស់​ ទះដៃ​ម្ខាង​ម្ដេច​ឮ ?

ជាមួយគ្នា​នឹង​ការ​ចេញមុខ​បង្ហោះ​សារ​បដិសេធ​ជុំវិញ​រឿង​ចោទប្រកាន់ ​និង​រិះគន់​ខាងលើ​ពី​សំណាក់​អតីត​សង្សារ​តារា​ចម្រៀង​ស្រី​កញ្ញា វ៉ាន់ នី​ឡា នេះ​ដែរ​គេ​សង្កេតឃើញ​មាន​ទស្សនិកជន​ជាច្រើន​បាន​ផ្ញើ​សារ​ផ្សេងៗ​គ្នា​លើ​ករណី​មួយ​នេះ​​ ខណៈ​ការ​បែក​ធ្លាយ​រូបភាព​អាក្រាត​កាត​របស់​កញ្ញា វ៉ាន់ នី​ឡា រហូត​មកទល់​ពេលនេះ​នៅតែ​ជា​ប្រធានបទ​ក្តៅ ​នៃ​ការ​ជជែក​វែកញែក​ពី​មហាជន​នៅឡើយ​នោះ​៕

អតីត​គូស្នេហ៍​​វ៉ាន់ នី​ឡា​ ៖ ​រឿង​មាន​ហេតុ​បំណុល​មាន​ម្ចាស់​ ទះដៃ​ម្ខាង​ម្ដេច​ឮ ?

អតីត​គូស្នេហ៍​​វ៉ាន់ នី​ឡា​ ៖ ​រឿង​មាន​ហេតុ​បំណុល​មាន​ម្ចាស់​ ទះដៃ​ម្ខាង​ម្ដេច​ឮ ?