សាលាឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ.ជ.ប

សភា​ស៊ើប​សួរ​នៃ​សាលាឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​អាដហុក ៤រូប និង​មន្ត្រី​គ.ជ.ប​១​រូប ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូក និង​សម​គំនិត​សូក​ប៉ាន់​សាក្សី។

ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង សម្រេច​ដូច្នេះ​ក្រោយ​ពី​បញ្ចប់​សវនាការ​អសាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ដោយ​យោង​ហេតុផល​៣​យ៉ាង គឺ​ទី​១​ខ្លាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ស៊ើបអង្កេត​របស់​តុលាការ ទី២ ខ្លាច​ជន​ជាប់​ចោទ​ទាំង​នោះ មិន​សហការ​ជាមួយ​តុលាការ និង​ទី៣ ខ្លាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ជន​ជាប់ចោទ ហើយ​រឿងរ៉ាវ​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​នៃ​បទ​ឧក្រិដ្ឋ។

មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​៤រូប​ និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មួយ​រូប ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ សូក និង​សម​គំនិត​សូកប៉ាន់​សាក្សី ជុំវិញ​ការ​ចោទ​ប្រកាន់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។