Man Utd ​​ត្រៀម​៧៩​លាន​ផោន ចង់​ទិញ​យក​មិត្តភ័ក្ដិ​ Zlatan ពី​ PSG

ក្លឹប​បិសាច​ក្រហម​ Manchester United ​បាន​ត្រៀម​ទឹក​ប្រាក់​ដ៏​ច្រើន​ចំនួន​ ៧៩​លាន​ផោន​ (ជាង​១១២​លាន​ដុល្លារ) ដើម្បី​ចង់​ទិញ​យក​ខ្សែ​បម្រើ​ Marco Verratti ​របស់​ក្លឹប​ Paris Saint Germain។

 

Man Utd ​​ត្រៀម​៧៩​លាន​ផោន ចង់​ទិញ​យក​មិត្តភ័ក្ដិ​ Zlatan ពី​ PSG

ខ្សែ​បម្រើ​ Marco Verratti (កណ្តាល)

 

កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​ ​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​នឹង​ Zlatan Ibrahimovic ​ដែល​ជា​គោល​ដៅ​ដ៏​ធំ​របស់​ Man Utd នៅ​រដូវ​ក្ដៅ​នេះ​ដូច​គ្នា។

 

បើ​តាម​កាសែត​អ៊ីតាលី Corriere dello Sport បាន​ឲ្យ​ដឹង​ថា Man Utd គ្រោង​នឹង​ដេញ​ថ្លៃ​​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ក្នុង​ពេល​ឆាប់ៗ​ ខណៈ​ដែល​សេចក្ដីរាយការណ៍​បន្ថែម​ទៀត​ថា Zlatan ដែល​​បាន​និយាយ​ថា នឹង​សម្រេច​រឿង​អនាគត​របស់​ខ្លួន​ក្នុង​ពេល​​ខាង​មុខ នឹង​រីករាយ​​បើ​បាន​មិត្តភ័ក្ដិ​របស់​គេ​ទៅ​​លេង​នៅ​ Old Trafford ដែរ។

 

Man Utd ​​ត្រៀម​៧៩​លាន​ផោន ចង់​ទិញ​យក​មិត្តភ័ក្ដិ​ Zlatan ពី​ PSG

Zlatan Ibrahimovic (ឆ្វេង) និង​ Verratti

 

Verratti ជា​តួអង្គ​ដ៏​សំខាន់​មួយ​រួប ដែល​ជួយ​ឲ្យ​ PSG ឈ្នះ​ពាន​ Ligue 1 ​រដូវ​កាល​នេះ​ ប៉ុន្តែ​រូប​គេ​​ត្រូវ​​អវត្តមាន​​ពី​ការ​ប្រកួត​ Euro 2016 ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី ដោយសារ​មាន​បញ្ហា​របួស​​ក្រលៀន។ ​ខ្សែ​បម្រើ​រូប​នេះ បច្ចុប្បន្ន​កំពុង​សម្រាក​លំហែ​កាយ​នៅ​​កោះ​ Ibiza៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun