លោក Emery នឹង​ចាកចេញ​ពី Sevilla ខណៈ​ក្លឹប​កំពុង​ទាក់ទង​អ្នក​ថ្មី

ជើងឯក Europa League ក្តៅៗ Sevilla បាន​ប្រកាស​ថា​អ្នកចាត់ការ​ទូទៅ​លោក Unai Emery នឹង​ចាក ចេញ​ ខណៈ​ពេល​នេះ​ក្លឹប​កំពុង​ចរចា​យក​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឈីលី​លោក Jorge Sampaoli មក​ជំនួស។

 

លោក Emery នឹង​ចាកចេញ​ពី Sevilla ខណៈ​ក្លឹប​កំពុង​ទាក់ទង​អ្នក​ថ្មីលោក Unai Emery 

 

Emery សញ្ជាតិ​អេស្ប៉ាញ​កំពុង​ត្រូវ​ក្លឹប​២​ទាក់ទង​ទៅ​ដឹកនាំ​ក្នុង​នោះ​មាន​ក្លឹប​អ្នក​មាន​បារាំង Paris Saint Germain និង​ក្លឹប​នៅ​អង់គ្លេស Everton។

 

អ្នកចាត់ការ​ទូទៅ​វ័យ ៤៤ឆ្នាំ បាន​មក​កាន់​ទឹកដី Sevilla ក្នុង​ឆ្នាំ២០១៣ ហើយ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន Europa League ៣​រដូវ​កាល​ជាប់​ៗ​គ្នា លើក​ចុងក្រោយ​បំផុត​គឺ​បំបាក់ Liverpool កាល​ពី​ខែ​ឧសភា​នៅ​ទីក្រុង Basel។ យ៉ាង​ណា​ក៏ដោយ​លោក​ដឹកនាំ Sevilla បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៧ នៅ La Liga រដូវ​កាល ២០១៥-១៦៕

 

ចុចអាន៖ Man Utd ​​ត្រៀម​៧៩​លាន​ផោន ចង់​ទិញ​យក​មិត្តភ័ក្ដិ​ Zlatan ពី​ PSG

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ESPN

  • លោក Emery នឹង​ចាកចេញ​ពី Sevilla ខណៈ​ក្លឹប​កំពុង​ទាក់ទង​អ្នក​ថ្មី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:កីឡា