បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ)

បុរសអ្នកធ្វើការលើទូកក្តោងវ័យ២៤ឆ្នាំមកពីតំបន់ Brittany ប្រទេសបារាំងម្នាក់បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង ដោយសារការធ្វើដំណើរជុំវិញពិភពលោកតាមទូកជាមួយមេមាន់មួយក្បាល។

បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ)

តាមសារព័ត៌មាន BBC លោក Guirec Soudee បានចេញដំណើរតាមទូកក្ដោងជាមួយមេមាន់ឈ្មោះ Monique តាំងពីខែឧសភា ឆ្នាំ២០១៤កន្លងទៅ។ ពួកគេបានចេញពីប្រជុំកោះ Canary (ប្រជុំកោះនៅអាហ្វ្រិកខាងលិចគ្រប់គ្រងដោយអេស្ប៉ាញ) ទៅឈប់នៅតំបន់ Saint Barthélemy នៅឈូងសមុទ្រម៉ិកស៊ីកូក្បែរទឹកដីសហរដ្ឋអាមេរិកមុននឹងទៅតំបន់ប៉ូលអាកទិច ភាគខាងជើងនាខែសីហា។

Guirec បានប្រាប់សារព័ត៌មានឲ្យដឹងថា តាមពិតរូបគេបានធ្វើដំណើរក្នុងភារកិច្ចដើម្បីនាំយកសត្វចិញ្ចឹមទៅឲ្យក្រុមហ៊ុនមួយ។ ដោយលោកមាននិស្ស័យចូលចិត្តសត្វមាន់ ដោយក្នុងនោះលោកបានរើសយក Monique ទៅជាមួយផងដែរ។

Guirec បានបន្ថែមថា រូបគេជាមួយMonique មិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ទេពេលធ្វើដំណើរតាមសមុទ្រ។ នៅពេលធ្វើដំណើរ Guirec ថាជាមធ្យម Monique តែងពងបាន៦គ្រាប់ក្នុងមួយសប្ដាហ៍។

បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ)

បុរសវ័យ២៤ឆ្នាំរូបនេះ បានឲ្យដឹងថាលោកមានអារម្មណ៍សប្បាយរីករាយពេលបានធ្វើដំណើរជាមួយ Monique ទោះបីជាជួបឧបសគ្គព្យុះភ្លៀង អាកាសធាតុមិនល្អពេលធ្វើដំណើរក៏ដោយ។ Guirec ថាវាជាមិត្តភាពក្នុងជីវិតមួយដែលបំភ្លេចមិនបាន។

សារព័ត៌មានបារាំងបានផ្សព្វផ្សាយអំពីបទពិសោធន៍ធ្វើដំណើរជាមួយសត្វមាន់របស់បុរសជនជាតិបារាំងរូបនេះ ធ្វើឲ្យមនុស្សជាច្រើនស្ងើចសរសើរជាខ្លាំង៕

បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ) បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ) បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ) បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ) បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ) បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ) បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ) បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ)

ប្រភព៖ sabay

  • បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ (មានវីដេអូ)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ជីវិតនិងសង្គម
Tags: