សេះបង្កង់ Juventus ទិញកីឡាករ Roma, Miralem Pjanic

កីឡាករ Miralem Pjanic បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​របស់​គេ ក្នុង​ការ​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន ៣៨លាន​អឺរ៉ូ (៣០​លាន​ផោន) ទៅកាន់​ក្លិប​សេះបង្កង់ Juventus។ នេះ​បើ​យោងតាម​លោក Mauro Baldissoni អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្លិប Roma។

Miralem-Pjanic

កីឡា​ការ​មាន​ទេពកោសល្យ វ័យ ២៦ឆ្នាំ​រូបនេះ ធ្លាប់​ត្រូវបាន​គេ​រាយការណ៍​ថា ផ្ទេរ​ទៅកាន់​ក្លិប​នៅ Premier League ប៉ុន្តែ Juventus បាន​បញ្ជាក់​ថា កីឡាករ​រូបនេះ​កំពុងធ្វើការ​ពិនិត្យ​សុខភាព​នៅក្នុង​ទីក្រុង Turin ហើយ។

ថ្លែងប្រាប់​វិទ្យុ​ក្នុង​ទីក្រុង Roma លោក Baldissoni បានធ្វើ​ការបដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា ក្លិប Roma បាន​ទាក់ទង​ទៅគូរ សត្រូវ​នៅ​លី​ក Serie A នេះ​ដើម្បី​ធ្វើការ​ផ្ទេរ​ហើយ។

ប្រធាន​ក្លិប Juventus លោក Beppe Marotta ក៏បាន​បញ្ជាក់ដែរថា Pjanic បាន​បំពេញ​ការផ្ទេរ​នេះហើយ ដោយ ថ្លែងប្រាប់​សារព័ត៌មាន​កីឡា Tuttosport និង La Gazzetta dello ថា« កីឡាករ​នេះ​នឹងធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព​នា​រយៈពេល​ខ្លី​ខាងមុខ»។

កីឡាករ​អន្តរជាតិ​របស់ ប្នូ​នី​ស​នេះ ដែល​បាន​ចំណាយពេល​ជា​យុវជន​ក្នុង​ប្រទេស ឡុច​សំបួរ បាន​ផ្ទេរ​ទៅ​លេង​​នៅក្នុង​ក្លិប Roma កាលពី​ឆ្នាំ ២០១១ ក្នុងតម្លៃ​ខ្លួន ១១លាន​អឺរ៉ូ ជា​ក្លិប​ដែល​រូបគេ​បាន​ពង្រឹង​ខ្លួនឯង​ឈាន​ឡើងជា កីឡាករ​ល្អ​បំផុត​ប្រចាំ នៅក្នុង​លី​ក​កំពូល​អ៊ីតាលី Serie A៕