ពេលនេះ!​ ប៉ូលិសអន្តោប្រវេសន៍បើកប្រតិបត្តិការ​ក្តៅៗតែម្តង​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក គន់ សំបូរ អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ស្តីទី, លោក​មាស ច័ន្ទ​ពិសិដ្ឋ អ្នកសម្របសម្រួល និង​សហការ​ជាមួយ​ប៉ូលិស​​ចិន (​អាំង​ទែរ​ហ្វូ​ល​) បាន​បើក​ប្រតិបត្តិការឡោម​​ព័ទ្ធនៅ​​ភូមិ​គ្រឹះ​​មួយ​​កន្លែង ស្ថិត​នៅផ្ទះ​លេខ​O4 ផ្លូវ​1992 ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ ដើម្បី​​​ចាប់​ក្រុម​អ្នក​​ចាប់​​​ជម្រិត​មនុស្ស​​​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត បន្ទាប់​ពី​ស្រាវជ្រាវ​រក​​ឃើញ​ថា ពួក​គេ​កំពុង​សំងំ​លាក់ខ្លួន​​នៅ​ទីនោះ ។

ការ​ឃាត់ខ្លួន​ក្រុម​​អ្នក​ចាប់ជម្រិត​ទាំងនោះ គិត​ត្រឹម​វេលា​ម៉ោង​០១ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ មិថុនា នេះ គឺ​សរុប​មាន​ចំនួន​២៧​នាក់ហើយ​ ក្នុង​នោះ​ស្រី​៦​នាក់ ​ដោយ​ត្រូវ​កម្លាំង​ដកហូត​គ្រឿង​អេ​ឡិច​ត្រូ​និក​ សម្រាប់​ចាប់ជម្រិត​ផង​ដែរ ។ គួរ​បញ្ជាក់​ថា ប្រតិ​បត្តិ​ការ​នេះ​​ គឺ​ត្រូវធ្វើ​ឡើង​ដំណាលគ្នា ​នៅ​ឯ​ភូមិ​គ្រឹះ​មួយ​កន្លែង​ទៀត ​ម្តុំ​ផ្សារ​ដើម​ថ្កូវ ។