​iPhone ស្រោប​មាស​-ដាំ​ពេជ្រ ៥​ ម៉ូដែល​​​ មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក

iPhone ជា​ម៉ូដែល​ទូរសព្ទ​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​ ហើយ​ការ​​ស្រោប​មាស​ ដាំ​ពេជ្រ​​បន្ថែម​ កាន់​តែ​ធ្វើ​ឲ្យ​ទូរសព្ទ​នេះ​មាន​តម្លៃ​ថ្លៃ​ហួស​ប្រមាណ។ ជាក់​ស្ដែង​ដូច​ជា​ទូរសព្ទ​ ៥ ​ម៉ូដែល​ខាង​ក្រោម​នេះ៖

 

​​​​​​​@ Diamond RockStar ៖

 

​iPhone ស្រោប​មាស​-ដាំ​ពេជ្រ ៥​ ម៉ូដែល​​​ មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក

 

វា​ជា​ម៉ូដែល​ iPhone 6s ដែល​រចនា​រូបរាង​ជា​ពិសេស​ដោយ​ក្រុមហ៊ុន​ Goldgenie។ ទូរសព្ទ​នេះ​​បាន​ស្រោប​ដោយ​​សារធាតុ​មាស​ស្ទើរ​សុទ្ធ​ និង​មាន​ដាំ​ពេជ្រ​​តូច ចំនួន​ ៨០០ គ្រាប់ ដែល​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ខ្ពស់​ដល់​ ១៤ ៥០០ ដុល្លារ។

 

​​@ iPhone 6s by Gresso ៖

 

​iPhone ស្រោប​មាស​-ដាំ​ពេជ្រ ៥​ ម៉ូដែល​​​ មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក

 

iPhone 6s ខាង​លើ​នេះ​រចនា​ដោយ​ក្រុមហ៊ុន​ Gresso ដោយ​គេ​បាន​ប្រើ​ប្រាស់​សារធាតុ​ទីតាញ៉ូម​ដ៏​​រឹង​មាំ​ដើម្បី​ធ្វើ​ជា​សម្បក​ទូរសព្ទ។ ជា​មួយ​នឹង​​ឡូហ្គោ​ Gresso នៅ​ខាង​ក្រោយ​ផលិត​ពី​មាស​ស្ទើរ​សុទ្ធ​ ធ្វើ​ឲ្យ​ទូរសព្ទ​នេះ​មាន​តម្លៃ​ ៤ ៤៧៩ ដុល្លារ។

 

@ Brikk Lux៖

 

​iPhone ស្រោប​មាស​-ដាំ​ពេជ្រ ៥​ ម៉ូដែល​​​ មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក

 

iPhone ខាង​លើ​នេះ​មាន​តម្លៃ​ស្មើ​នឹង​ ១៥៦ ០០០ ដុល្លារ ដែល​ផលិត​ឡើង​ដោយ​សារធាតុ​មាស​ក្រហម, មាស​ផ្កាឈូក​ ឬ​ សារធាតុ​ប្លាទីន​ចំនួន​ពីរ​ស្រទាប់​ ហើយ​មាន​ដាំ​ដោយ​គ្រាប់​​ពេជ្រ​សរុប​ ៤០​ ការាត់។

 

​​​​​@ Momentum ៖

 

​iPhone ស្រោប​មាស​-ដាំ​ពេជ្រ ៥​ ម៉ូដែល​​​ មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក

 

​ទូរសព្ទ​ខាង​លើ​នេះ​មាន​តម្លៃ​ ១៩ ៧២០ ដុល្លារ​ ដែល​ផលិត​ឡើង​ដោយ​ដៃ​ផ្ទាល់។ iPhone 6s នេះ​ស្រោប​ដោយ​សារធាតុ​មាស​ស្ទើរ​សុទ្ធ​ គ្រោង​ផលិត​ពី​សារធាតុ​ប្រាក់​ រួម​ទាំង​ស្បែក​ក្រពើ​ដែល​មាន​គុណភាព​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ​មាន​ដាំ​គ្រាប់​ពេជ្រ​​លើ​ប៊ូតុង​ទូរសព្ទ​ និង​មាន​កាស​ដែល​ស្រោប​ដោយ​មាស​ថែម​ទៀត​ផង។

 

@ iPhone 6s Calypso by Givori ៖

 

​iPhone ស្រោប​មាស​-ដាំ​ពេជ្រ ៥​ ម៉ូដែល​​​ មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក

 

ស្រោប​ដោយ​​​មាស​​ពណ៌​ស​, ប៊ូតុង​ Home មាន​ដាំ​ពេជ្រ​ព័ទ្ធ​ជុំ​វិញ​ និង​មាន​​ដាំ​ពេជ្រ​ផ្នែក​ខាង​ក្រោយ​ដែល​មាន​ចំនួន​ដល់​ទៅ​ ១០ ការាត់។ បច្ចុប្បន្ន​នេះ​មាន​ផលិត​តែ​ ៥០​ គ្រឿង​ ដោយ​មួយ​គ្រឿង​មាន​តម្លៃ​ ១៤ ០០០ ដុល្លារ៕​​
​​​​​​​​​​​​​
ចុច​អាន៖ ហេតុ​អ្វី​ Apple ផលិត​ iPhone គ្មាន​រន្ធ​បន្ថែម​មេមូរី​កាត?

 

​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Zing
​​