ទើប​​បើក​ឆាក​ដំបូង​​ “The Conjuring 2” ចំណេញ​បាន​ឡើង​កប់

ការ​ចាក់​បញ្ចាំង​ដំបូង​រយៈ​ពេល​បី​ថ្ងៃ​នា​ចុង​សប្ដាហ៍​កន្លង​ទៅ​ ​​​ខ្សែភាពយន្ត​បែប​ព្រឺ​ព្រួច​ “The Conjuring 2” ​អាច​រក​​ចំណូល​បាន​ប្រមាណ​ ៤០,៤​ លានដុល្លារ​ ដែល​ធ្វើ​ឲ្យ​​ភាពយន្ត​ចំណាយ​ទុន​ផលិត​ ៤០​ លាន​ដុល្លារ​នេះ​ ឈរ​​​លេខ​រៀង​ទី​មួយ​ប្រចាំ​ Box Office ​អាមេរិក។

 

ទើប​​បើក​ឆាក​ដំបូង​​ “The Conjuring 2” ចំណេញ​បាន​ឡើង​កប់

 

ចំណូល​ដែល​រក​បាន​នេះ​ស្ទើរ​តែ​ស្មើ​នឹង​ខ្សែ​ភាព​យន្ត​ “The Conjuring” វគ្គ​ដំបូង​ដែល​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​ ២០១៣​ ដោយ​​បើក​ឆាក​ដំបូង​អាច​រក​បាន​ ៤១,៩​ លាន​ដុល្លារ។ ​គិត​លើ​ចំណូល​​ទីផ្សារ​អន្តរជាតិ​វិញ​ខ្សែ​ភាពយន្ត​ដែល​ដឹក​នាំ​ដោយ​ផលិតករ​ ​​James Wan នេះ​អាច​រក​ចំណូល​បាន​ ៥០ លាន​ដុល្លារ​ ពី​ទីផ្សារ​ ៥០​ កន្លែង ធ្វើ​ឲ្យ​ចំណូល​សរុប​កើន​ដល់​ ៩០,៤​ លាន​ដុល្លារ។

 

ទើប​​បើក​ឆាក​ដំបូង​​ “The Conjuring 2” ចំណេញ​បាន​ឡើង​កប់

 

ដោយ​ឡែក​ខ្សែ​ភាពយន្ត​ “Warcraft” ដែល​ផលិត​ចេញ​ពី​ហ្គេម​ឯ​ណោះ​វិញ​ ​​​ហាក់​មិន​​ទទួល​បាន​ជោគជ័យ​ប៉ុន្មាន​ឡើយ​ ដោយ​បើក​ឆាក​ដំបូង​បី​ថ្ងៃ​អាច​រក​ចំណូល​បាន​​ត្រឹម​ ២៤,៤​ លាន​ដុល្លារ​ ឈរ​លេខ​រៀង​ទី​ពីរ​នៅ​ Box Office ​អាមេរិក។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ទីផ្សារ​បរទេស​វិញ​ឃើញ​ថា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដោយ​​ប្រាំ​ថ្ងៃ​ដំបូង​រក​ចំណូល​ ២៦១,៧​ លាន​ដុល្លារ។

 

ខ្សែភាពយន្ត​ដែល​​ចំណាយ​ទុន​ផលិត​ ១៦០​ លាន​ដុល្លារ​ បាន​បំបែក​កំណត់​ត្រា​ថ្មី​នៅ​ប្រទេស​ចិន​ ក្លាយ​ជា​ខ្សែ​ភាពយន្ត​​ក្រៅស្រុក​រក​ចំណូល​បាន​ច្រើន​គេ​សម្រាប់​ការ​បញ្ចាំង​លើក​ដំបូង​ ដោយការ​បញ្ចាំង​៥​ថ្ងៃ​ដំបូង​រក​ចំណូល​បាន​ដល់​ទៅ​ ១៥៦​ លាន​ដុល្លារ​ឯ​ណោះ៕

​​​​​​​​​​​​​

ចុច​អាន៖ អស់​ទាស់! ត្រឹម​១​ថ្ងៃ​រឿង “Warcraft” រក​បាន​៤៦​លាន​ដុល្លារ​នៅចិន

 

​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ comingsoon
​​