តារា​ស្រី​ម្នាក់ បើក​ហាង​​សាឡន អស់​ជាង​១០ម៉ឺន​ដុល្លារអាមេរិក

តារា​សម្ដែង​ក្នុង​រឿង “ណារ៉ូ និងសុម៉ាលី” កញ្ញា អានីតា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​ បាន​បើក​សម្ពោធ​​ហាង​សាឡន​​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស នាង​បាន​​​ប្រាប់​ថា ហាង​មួយ​នេះ​ ប្រើ​ដើម​ទុន​​អស់​ជាង​​១០ម៉ឺន​ដុល្លារ។

 

 

តារា​ស្រី​ម្នាក់ បើក​ហាង​​សាឡន អស់​ជាង​១០ម៉ឺន​ដុល្លារអាមេរិក

 

 

ហាង​សាឡន​ខាង​លើ អានីតា បាន​ចូល​ហ៊ុន​ជា​​មួយ​​បុរស​ជនជាតិ​ចិន​ម្នាក់​​ដែល​បាន​ស្គាល់​គ្នា​ជា​​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​​ទំនាក់ទំនង​នេះ​ នាង​បញ្ជាក់​ថា ទៅ​ថ្ងៃ​​​ខាង​មុខ​ អាច​ក្លាយ​ជា​គូរ​អនាគត​ក៏​អាច​ថា​បាន។ អានីតា បាន​ប្រាប់​ទៀត​ថា នាង​មាន​ហាង​២ កន្លែង ក្នុង​នោះ មួយ​កន្លែង​មិត្ត​ប្រុស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ និងមួយ​ទៀត​នាង​ជាអ្នក​​មើល។ “អា​មួយ​ទៀត​ ខ្ញុំ​បើក​ថ្ងៃ​​ហ្នឹង​​ដែរ ​ឲ្យ​គាត់​អ្នក​មើល ​ខាង​ធ្វើ​ក្រចក ហើយ​ហាង​នេះ​ខ្ញុំ​មើល គឺ​​មាន​ផាត់​មុខ​ធ្វើ​​សក់” អានីតា បញ្ជាក់។


កញ្ញា អានីតា បាន​ផ្អាក​ពី​សិល្បៈ​​ជិត​១០ឆ្នាំ​មក​ហើយ នាង​ទើប​តែ​ចាប់​ផ្ដើម​ថត​វិញ​​ជាង​១ឆ្នាំ​មក​នេះ។ នាង​ប្រាប់​ថា រឿង​ដែល​​ធ្លាប់​ថត​មាន​ដូច​ជា “ណារ៉ូ និងសុម៉ាលី” រឿង និង​រឿង “កូនក្រមុំ២៥០០” ជា​ដើម។ ជា​មួយ​គ្នា​នោះ ​​ដោយសារតែ​មាន​ទំនាក់ទំនង​​រកស៊ី​ជា​​​មួយ​ជន​ជាតិ​ថៃ នាង​ប្រាប់​ថា ​ធ្លាប់​​ថត​ស្ប៉ត​​ពាណិជ្ជកម្ម​ឲ្យ ផលិតផល​​សំលៀកបំពាក់ នៅ​ប្រទេស​ថៃ​ជា​ច្រើន​ផង​ដែរ។

មុន​ឈាន​មក​បើក​ជំនួញ​អស់​ជាង​១០ម៉ឺន​ដុល្លារ​ ​​ដូច​បាន​លើក​ឡើង​ខាង​លើ កន្លង​មក​នាង​​ធ្លាប់​បើក​ហាង​លក់​សំលៀកបំពាក់ និង​ហាង​សាឡន​ខ្នាត​តូច​ផង​ដែរ។ ទោះបី​ជា​រវល់ ​នឹង​ការ​​រកស៊ី​បែប​នេះ​ក្ដី ​ អានីតា នៅ​តែ​ចង់​មក​ប្រឡូក​សិល្បៈ​វិញ​ដដែល។ នាង​ថា ប្រសិន​បើ​មាន​ផលិតកម្ម​​ណា​​មួយ ​ចង់​ហៅ​នាង​ទៅ​ថត គឺ​នាង​ស្វាគមន៍​ជា​និច្ច៕

 

តារា​ស្រី​ម្នាក់ បើក​ហាង​​សាឡន អស់​ជាង​១០ម៉ឺន​ដុល្លារអាមេរិក

តារា​ស្រី​ម្នាក់ បើក​ហាង​​សាឡន អស់​ជាង​១០ម៉ឺន​ដុល្លារអាមេរិក

តារា​ស្រី​ម្នាក់ បើក​ហាង​​សាឡន អស់​ជាង​១០ម៉ឺន​ដុល្លារអាមេរិក
តារា​ស្រី​ម្នាក់ បើក​ហាង​​សាឡន អស់​ជាង​១០ម៉ឺន​ដុល្លារអាមេរិក

 

អត្ថបទ៖ ខុត សីហា