​ផ្លែ​ឈើ​ទាំង​៥​ដែល​ប៉ូវ​សួត​

​ផ្លែ​ឈើ​ទាំង​៥​ដែល​ប៉ូវ​សួត​


​ផ្លែ​ឈើ​ទាំង​៥​ដែល​ប៉ូវ​សួត​

​សួត​គឺជា​កន្លែង​សំខាន់​នៃ​ដង្ហើម​របស់​អ្នក ដូចនេះ​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​វា​មាន​បញ្ហា អ្នក​គួរតែ​ពិសារ​ផ្លែ​ឈើ​ទាំង​៥​ខាងក្រោម​នេះ​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​ជួយ​ប៉ូវ​សួត​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ផ្លែ​សារី​
នៅក្នុង​ផ្លែ​សារី​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ដល់​រាងកាយ​អ្នក​ស្ទើរតែ​គ្រប់​ផ្នែក ដោយ​វា​អាច​ជួយ​បំបាត់​ស្លេស្ម និង​ក្អក ធ្វើឲ្យ​សួត​អ្នក​ដំណើរការល្អ ជួយ​ជម្រះ​ជាតិពុល​ចេញពី​រាងកាយ ជួយ​បំបាត់​អាការៈ​ក្តៅ​ក្នុង ជាពិសេស​វា​ក៏​អាច​ជួយ​បំបាត់​អា​ការៈឈឺ​បំពង់​ក​ដែរ​។​

ផ្លែ​ទ្រ​លា​ប់​
ប្រសិន​ជា​អា​ការៈក្អ​កអ្នក​កើតចេញ​ពី​សួត​មាន​បញ្ហា អ្នក​អាច​ពិសារ​ផ្លែ​ឈើ​នេះ​បាន នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​អ្នកអាច​មាន​អាការៈធូ​រស្រា​លជាង​មុន​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​បំបាត់​អា​ការៈស្ងួ​តមាត់ និង​ប្រេះ​មាត់​របស់​អ្នក​ដូចគ្នា​។​

អំពៅ​
ក្រោយពេល​ដែល​អ្នក​ពិសារ​អំពៅ​នេះ​រួច វា​នឹង​ជួយ​បំបាត់​ស្លេស្ម និង​ធ្វើឲ្យ​អ្នក​មិន​សូវ​ក្អក​ប្រសិន​ជា​អ្នក​មាន​អាកា​រៈទាំង​ពីរ​នេះ ហើយ​វា​ក៏​អាច​យកមក​ព្យាបាល​ជំងឺ​ស្ងួត​មាត់​ដែរ​។​

ឆៃ​ថាវ​
នៅក្រោយពេល​ដែល​អ្នក​ញ៉ាំ​ឆៃថាវ​នេះ​រួច វា​នឹង​អាច​ជួយ​ធ្វើឲ្យ​អ្នក​ត្រជាក់​ក្នុង ថែម​ទាំង​អាច​ជួយ​ធ្វើឲ្យ​ក្រពះ​អ្នកកិនអា​ហារ​បានល្អ​ទៀតផង​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ការពារ​ប្រព័ន្ធ​ដង្ហើម​អ្នក​ឲ្យមាន​សុខភាព​ល្អ​ដូច​គ្នា និង​ជួយ​បំបាត់​អា​ការៈឈឺ​បំពង់ក​។ ប្រសិន​ជា​អ្នក​ក្អក ហើយ​មាន​ស្លេស្ម​ច្រើន វា​នឹង​ជួយ​បំបាត់​ដូចគ្នា​។​

ផ្កា​ថ្ម​
ប្រសិន​ជា​សួត​អ្នកខ្សោយ អ្នក​អាច​ញ៉ាំ​វា​បាន ហើយ​នៅពេល​ដែល​អ្នក​ក្អក​អត់​មាន​ស្លេស្ម ឬ​មាន​ស្លេស្ម​ច្រើន​ស្អិត​ជាប់​គ្នា វា​ក៏​អាច​ជួយ​ព្យាបាល​ដូចគ្នា​៕
​ផ្លែ​ឈើ​ទាំង​៥​ដែល​ប៉ូវ​សួត​
 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។