ប្អូនស្រី​មាន​រោគ​ប្រហោង​បេះដូង​​ធ្ងន់ធ្ងរ​ បាន​ទទួល​អំណោយ​ពី ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន

ប្អូនស្រី​មាន​រោគ​ប្រហោង​បេះដូង​​ធ្ងន់ធ្ងរ​ បាន​ទទួល​អំណោយ​ពី ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន



កំពង់ធំ ៖ ប្អូនស្រី​អភ័ព្វ​កើតមក​ក្នុង​ត្រកូល​កសិករ មាន​ជីវភាព​ខ្វះខាត​​ ​ថែម​ទាំង​មាន​ជំងឺ​ប្រហោង​បេះដូង​ បច្ចុប្បន្ន​ប្អូនស្រី​រស់នៅ​ ជាមួយ​ម្ដាយ​ចាស់ជរា រួម​ទាំង​សមាជិក​គ្រួសារ​៨​នាក់។ ក្រោយពី​នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ ក៏​ស្រប​ពេល​ដែល​ស្វាមី​ជាទី​ស្រឡាញ់​ លា​ចាក​​លោក​ ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​ឲ្យ​នាង។ តែ​ពេលនេះ​​​ជំងឺ​របស់​នាង​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ។

ទោះជា​នាង​ស្ថិត​ក្នុង​អាការៈ​បែប​ណា​នោះ ក៏​មិន​អាច​មើល​រំលង​ពី​ការ​យកចិត្តទុកដាក់​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ​នោះ​ឡើយ។ ទង្វើ​​សប្បុរស​របស់​លោក ​មាន​ការ​គាំទ្រ​ក្នុង​កម្មវិធី​មនុស្សធម៌​យ៉ាង​យកចិត្តទុកដាក់​របស់​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ក្នុង​ការ​ចុះ​ជួយ​ដល់​អតីត យុទ្ធជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខ ក៏​ដូច​ជួប​គ្រោះ មហន្តរាយ ជន​ក្រីក្រ​ឬ​ទុរគត​ជន ចាស់ជរា ដែល​ជួប​ការ​លំបាក ដោយ​មិន​គិតតែ​មុខសញ្ញា​អតីត​យុទ្ធជន​នោះ​ទេ ឲ្យ​តែ​ទីណា​មានការ​ខ្វះខាត ជួប​ការ​លំបាក លោក​ តែងតែ​ចុះទៅ​ជួយ​ និង​ផ្តល់​ជូន​អំណោយ​ដល់​មូលដ្ឋាន។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១២ ខែ​មិថុនា​ ឆ្នាំ២០១៦ ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន សហការី រួម​ទាំង​ក្រុម​យុទ្ធជន​ស្រុក​សន្ទុក បាន​ចុះ​សួរសុខទុក្ខ​ក្មួយ​ស្រី មួន ចំរើន អាយុ២៩ឆ្នាំ មាន​កូន​ប្រុស​ម្នាក់​អាយុ ៥ ឆ្នាំ។ ក្មួយ​ស្រី​កំពុង​មាន​ជំងឺ​បេះដូង​ចំហ​គ្មាន​លទ្ធភាព​ព្យាបាល នៅ​ភូមិ​បន្ទាយ​យោមរាជ ឃុំ​ប្រាសាទ ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ ព្រមទាំង​បាន​ផ្តល់​នូវ​អំណោយ​មួយ​ចំនួន​រួមមាន​ថវិកា​១.០៣០.០០០​រៀល ​មី​ម៉ាម៉ា​៧​កេស អង្ករ​៥០​គីឡូក្រាម ទឹក​ផ្លែឈើ​មួយ​កេស ត្រីខ ២​យួរ ទឹកត្រី​​ ​ទឹក​ស៊ីអ៊ីវ​៤​យួរ មុង​២ និង​ថ្នាំពេទ្យ​មួយ​ចំនួន ក្នុង​នោះ​មាន​( លោក យ៉ង់ ស៊ីណា​នាយរង​សេនាធិការ​តំបន់​សឹក៤00.000​រៀល លោក​លី ​ស៊ីណា ១00.000​រៀល ក្រុម​យុវជន​ស្រុក​សន្ទុក ១៦0.000​រៀល លោក សោម សុភា​វុធ១00.000​រៀល​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន ២00.000​រៀល និង​សប្បុរសជន​មួយ​ចំនួន​ទៀត​) មី​ម៉ា​ម៉ា​៧​កេស អង្ករ​៥០​គីឡូក្រាម ទឹក​ផ្លែឈើ​មួយ​កេស ត្រីខ ២​យួរ ទឹកត្រី​និង​ទឹក​ស៊ីអ៊ីវ​៤​យួរ មុង​២។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ ដែល​មាន​លទ្ធភាព សូម​មេត្តា​ជួយ​ព្យាបាល​ជំងឺ​ក្មួយ​ស្រី ដែល​កំពុង​រស់​ដោយ​លំបាក​​នេះ​ផង៕

ប្អូនស្រី​មាន​រោគ​ប្រហោង​បេះដូង​​ធ្ងន់ធ្ងរ​ បាន​ទទួល​អំណោយ​ពី ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន

 

ប្អូនស្រី​មាន​រោគ​ប្រហោង​បេះដូង​​ធ្ងន់ធ្ងរ​ បាន​ទទួល​អំណោយ​ពី ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន