ដុត​ភ្លើង​ដាំបាយ​មិន​ប្រយ័ត្ន​ ឆេះ​រាល​​ផ្ទះ​អស់​ពាក់​កណ្ដាល​

ដុត​ភ្លើង​ដាំបាយ​មិន​ប្រយ័ត្ន​ ឆេះ​រាល​​ផ្ទះ​អស់​ពាក់​កណ្ដាល​



ឧត្តរមានជ័យ​ ៖​ ផ្ទះ​មួយ​ខ្នង​ទំហំ​៥​គុណ​៦​ម៉ែត្រ​ ប្រក់​ស្បូវ​ ជញ្ជាំង​ក្ដារ​ បាន​ឆាបឆេះ ​បន្ទាប់ពី​ម្ចាស់ផ្ទះ​ដាំបាយ​ ហើយ​មិន​ពន្លត់​ភ្លើង​ចង្ក្រាន។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី ថ្ងៃ​ទី​១៣​ ខែ​មិថុនា ឆ្នាំ​២០១៦ ​នៅ​ក្នុង​ភូមិ​ស៊ីលៀម ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ។ ម្ចាស់​ផ្ទះ​​មាន​ឈ្មោះ​ឡៃ ឡំ ភេទ​ប្រុស អាយុ​៤៩​ ប្រពន្ធ​ឈ្មោះ​.​សយ ស ភេទ​ស្រី អាយុ​៣១​ឆ្នាំ។ ម្ចាស់​ផ្ទះ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួកគាត់​បាន​នាំគ្នា​ដាំបាយ​ ហើយ​ហូប​មុន​ចេញទៅ​ធ្វើ​ចម្ការ​ដូច​រាល់ដង ដោយ​​មិនបាន​ពន្លត់ភ្លើង​ចង្ក្រាន​នោះ​ទេ ព្រោះ​ឃើញ​ក្នុង​ចង្ក្រាន​មាន​រងើក​តិចៗ ​ជាប់​នឹង​ចុង​អុស នឹក​ស្មានថា ទុកចោល​ទៅ​វា​នឹង​រលត់​ហើយ។ តែ​ពេល​នាំគ្នា​ទៅ​ធ្វើ​ចម្ការ​ក្បែរ​ផ្ទះ ​ខណៈ​កំពុង​កាប់​គាស់​ដី​ក៏​ស្រាប់តែ​អ្នកភូមិ​ស្រែក​ឡើង​ថា ភ្លើង​ឆេះ​ផ្ទះ​របស់​គាត់ ទើប​នាំគ្នា​ជួយ​ពន្លត់​ ភ្លើង​​ រហូត​រលត់។ ផ្ទះ​នោះ​បាន​ឆេះ​អស់​៥០%​ និង​របស់របរ​មួយ​ចំនួន៕
ដុត​ភ្លើង​ដាំបាយ​មិន​ប្រយ័ត្ន​ ឆេះ​រាល​​ផ្ទះ​អស់​ពាក់​កណ្ដាល​

ដុត​ភ្លើង​ដាំបាយ​មិន​ប្រយ័ត្ន​ ឆេះ​រាល​​ផ្ទះ​អស់​ពាក់​កណ្ដាល​

ដុត​ភ្លើង​ដាំបាយ​មិន​ប្រយ័ត្ន​ ឆេះ​រាល​​ផ្ទះ​អស់​ពាក់​កណ្ដាល​