វិធី​ធ្វើ «​នំ កង» ​ឱ្យ​ឈ្ងុយឆ្ងាញ់​

គ្រឿផ្សំសម្រាប់ ១៥ នំ
– ម្សៅអង្ករដំណើប ២ កូនចាន

– សាច់ជ្រូកជាប់ខ្លាញ់ (ឆ្អិន) កិនម៉ត់កន្លះកូនចាន
– អំបិលកន្លះកូនចា
– ទឹកដាំពុះសម្រាប់លុញម្សៅ ៣/៤ ១ កូនចាន
– ប្រេងសម្រាប់ចៀន
– ស្ករអំពៅ ឬ ស្ករត្នោត ( សម្រាប់ធ្វើស្ករតាំងម៉ែ ដាក់ពីលើនំ )
– ទឹកកន្លះកូនចាន ។

វិធីធ្វើ
១ – លាយម្សៅអង្ករដំណើប សាច់ជ្រូកជាប់ខ្លាញ់កិនម៉ត់ និងអំបិលចូលគ្នា ។ ត្រូវកូរវិតទាល់តែចូលគ្នាល្អ រួចហើយយក ទៅដាក់ក្នុងទឹកក្តៅកំពុងដាំពុះ ។ កូរបញ្ចូលគ្នាបន្តទៀតរហូតក្លាយជាសាច់ម្សៅស្អិតល្អ បន្ទាប់មកលុញធ្វើជានំកងមូលៗ តាមទំហំដែលត្រូវការ ។ ដាក់ចូលក្នុងឆ្នាំងខ្ទះដែលមានខ្លាញ់ដោយបើកភ្លើងក្តៅល្មម ។ នៅពេលនំកងឡើងក្តៅចេញ ពណ៌ លឿងហើយ ប្រែទៅម្ខាងទៀតដោយទុកឱ្យមានពណ៌លឿងដូចគ្នា បន្ទាប់មកចាប់ដាក់លើកញ្ច្រែងសម្រក់ប្រេង ចេញរហូតត្រជាក់ ។

វិធី​ធ្វើ «​នំ កង» ​ឱ្យ​ឈ្ងុយឆ្ងាញ់​

២ – ធ្វើស្ករតាំងម៉ែ ដោយការរំងាស់ស្ករអំពៅ ឬ ស្ករត្នោតក្នុងឆ្នាំខ្ទះរហូតទាល់តែស្ករខាប់ស្អិតល្អ ចេញជាស្ករតាំងម៉ែ ។
សង្កេតមើលឃើញពពុះពេញឆ្នាំងខ្ទះហើយ សាកល្បងដួសស្ករក្នុងឆ្នាំងខ្ទះកំពុងរំងាស់បន្តិចដាក់ក្នុងចានដែលមានទឹក បើសង្កេតឃើញស្ករឡើងរឹង បញ្ជាក់ថាក្លាយជាស្ករតាំងម៉ែហើយ អាចប្រើប្រាស់បាន ។ បន្ទាប់មកត្រូវដួសស្ករតាំងម៉ែនេោះស្រោចពីលើនំ ម្ខាងរួចទុកឱ្យត្រជាក់ សម្រាប់បរិភោគតែម្តង ៕

វិធី​ធ្វើ «​នំ កង» ​ឱ្យ​ឈ្ងុយឆ្ងាញ់​

ប្រភព៖ pmhotnews

  • វិធី​ធ្វើ «​នំ កង» ​ឱ្យ​ឈ្ងុយឆ្ងាញ់​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ចំនេះដឹង
Tags: