បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

សព្វថ្ងៃ​ ​App​ ​ដែល​ប្រើ​សម្រាប់​ធ្វើ​ការ​ទំនាក់ទំនង​ជុំ​វិញ​ពិភពលោក​ ​មាន​ចំនួន​ច្រើន​ ​តែ​ ​App​ ​ទាំង​នោះ​ ​ហាក់​មិន​បាន​ផ្ដល់​នូវ​ឯកជន​ភាព​ ​និង​ការ​សម្ងាត់​នៃ​ការ​សន្ទនា​ដល់​អ្នក​ប្រើប្រាស់​បាន​ពេញលេញ​នោះ​ទេ​ ​។​ ​ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​ ​App​ ​មួយ​ចំនួន​ ​ដែល​អ្នក​ជំនាញ​ជា​ច្រើន​អះអាង​ថា​ ​អាច​ជួយ​រក្សាការ​សម្ងាត់​ ​ពេល​សន្ទនា​​​។​ ​

 

Signal​ ​ជា​ ​App​ ​ដែល​បង្កើត​ក្នុង​ទម្រង់​ ​Open​ ​Source​ ​ដោយ​សហគមន៍​អ្នក​សរសេរ​កម្មវិធី​ស្ម័គ្រចិត្ត​ ​Open Whisper Systems​ ​ក្នុង​រដ្ឋ​ ​San Francisco​ ដែល​ត្រូវ​បាន​អ្នក​ជំនាញទទួល​ស្គាល់​ផ្នែក​សុវត្ថិភាព​​បំផុត​មួយ​។

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

 ទាញយក  Signal សម្រាប់ iOS

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

 ទាញយក Signal សម្រាប់ Android

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

Chat Secure​ ​បង្កើត​ឡើង​ដោយ​លោក​ ​Chris Ballinger​ ​ជា​អ្នក​សរសេរ​កម្មវិធី​ដ៏​ល្បី​ ​និង​ជា​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ដ៏​ជំនាញ​ ​។​Chat Secure​ ​ប្រើ​ ​Sever​ ​រួម​ជា​មួយ​ openwatch.net​ ​ដែល​នេះ​ ​ធ្វើ​ឲ្យ​គេ​ជឿ​ថា​ទិន្នន័យ​ក្នុង​នោះ​មិន​ងាយ​លេច​ធ្លាយ​មក​ក្រៅ​​នោះ​ទេ​។​

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

 ទាញយក  Chat Secure​ សម្រាប់ iOS

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

 ទាញយក Chat Secure​ សម្រាប់ Android

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

Telegram Secret Chats​ ​ជា​មុខងារ​ ​ដែល​មាន​ស្រាប់​ក្នុង​កម្មវិធី​ ​Telegram​ ​ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ដឹង​ពី​មុខងារ​នេះ​ទេ​ ​។​ ​សម្រាប់​ការ​ប្រើ​ ​Telegram Secret Chats​ ​គឺ​អ្នក​ប្រើប្រាស់​ ​អាច​បញ្ជូន​ទិន្នន័យ​ ​ពី​គ្នា​ ​ទៅ​គ្នា​ ​ដោយ​ផ្ទាល់​ ​ហើយ​ ​Sever​ ​របស់​ ​Telegram​ ​មិន​កត់ត្រា​ ​ទិន្នន័យ​ទាំង​នោះ​ទេ។​ ​ចំណុច​ពិសេស​មួយ​ទៀត​គឺ​ ​ទិន្នន័យ​ដែល​បញ្ជូន​មក​ ​គឺ​មិន​អាច​បញ្ជូន​ទៅ​ភាគី​ទី​ ​៣​ ​បាន​នោះ​ទេ​ ​។​

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

 ទាញយក  Telegram​ ​​ សម្រាប់ iOS

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

 ទាញយក Telegram​ ​សម្រាប់ Android

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

Silent Phone​ ​ជា​ ​App​ ​ដែល​ឲ្យ​អ្នក​ប្រើប្រាស់​ ​ធ្វើ​ការ​ទាក់ទង​ជា​មួយ​ភាគី​មួយ​ទៀត​ដែល​ប្រើ​ ​App​ នេះ​ ​នៅ​ជុំ​វិញ​ពិភពលោក​ ​ជា​មួយ​ផ្កាយរណប​ផ្ទាល់​របស់​កម្មវិធី​ ​(​តម្រូវឲ្យ​បង់​ថ្លៃ​សេវា​ប្រចាំ​ខែ​)​ ហើយទាល់តែមានកាអនុញ្ញាតពីក្រុមការងារ ទើបអាច​ទាញយកកម្មវិធីប្រើសាកល្បងបាន ។

 

បណ្តា App​ ​​មាន​សុវត្ថិភាព​​រក្សា​ការ​សម្ងាត់​​បំផុត ពេល​សន្ទនា

 

អាន​បន្ត​ ​៖​ Keyboard កុំព្យូទ័រ​បោះ​បង់​ចោល ក្លាយ​ជា​ឧបករណ៍​រៀន​ភាសា​អង់គ្លេស សម្រាប់​ក្មេង​ក្រីក្រ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​Techinasia​