ក្រុម​អ្នកគាំទ្រ​បាល់ទាត់​អង់គ្លេស​និង​រុ​ស្ស៊ី​ប៉ះទង្គិច​គ្នា​តាំងពី​មុន​ថ្ងៃ​ចាប់ផ្ដើម​ប្រកួត​យូ​រ៉ូ​2016

ហេតុការណ៍​ចលាចល​មួយ​បាន​កើតឡើង​រវាង​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​អង់គ្លេស និងរុ​ស្ស៊ី​ដោយ​ភាគី​ទាំង​ពីរ​បាន​វាយតប់​គ្នា​ជា​លើក​ទី​៣ នៅ​កណ្ដាល​ក្រុង​ម៉ាក់​សី ប្រទេស​បារាំង មុន​ពេល​ព្រឹត្តិការណ៍​យូ​រ៉ូ​២០១៦ ថ្ងៃ​ទី​១១ មិថុនា ចាប់ផ្ដើម​ម្ល៉េះ​។ កាលពីមុន​នេះ អ្នកគាំទ្រ​ក្រុមបាល់ទាត់​ទាំង​២​ប្រទេស ធ្លាប់​ប៉ះទង្គិច​គ្នា​ចំនួន​២​លើក​រួច​មក​ហើយ​តាំងពី​ក្រុម​ជម្រើសជាតិ​ទាំង​២​ជួប​គ្នា ។

លុះ​លើក​ទី​៣​នេះ​ប៉ូលិស​បាន​ចូល​បង្ក្រាប​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​រំសាយ​ភាព​ចលាចល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទាំង​២​ក្រុម​រង​របួស​ជា​ច្រើន​នាក់ ។ អ្នកគាំទ្រ​អង់គ្លេស​ម្នាក់​បាន​រៀបរាប់​ថា ពួក​គេ​ត្រូវ​ភាគី​ម្ខាង​ទៀត​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ដើរមក​រករឿង​វាយ​ពួក​គេ​មុន ទើប​ពួក​គេ​តបត​វិញ ៕