ម្ចាស់​ក្លិប​AC Milan ត្រូវ​វះកាត់​បេះដូង​នៅ​ស​ប្ដា​ហ៍​នេះ

លោក​Alberto Zangrillo គ្រូពេទ្យ​ប្រចាំ​គ្រួសារ​លោក Silvio Berlusconi ម្ចាស់​ក្លិប​AC Milan បញ្ជាក់​ថា លោក Berlusconi នឹង​ចូល​វះកាត់​បេះដូង​ក្នុង​ស​ប្ដា​ហ៍​នេះ ដោយ​សារ​សរសៃឈាម​បេះដូង​ដើរ​មិនល្អ​។

ម្ចាស់​ក្លិប AC Milan ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ San Raffaele កាលពី​ថ្ងៃ​ទី​៧ មិថុនា កន្លង​មក ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​បន្ទាប់​ពី​លោក​មាន​អាការ​មិន​ស្រួល​។ ជា​លទ្ធផល​បង្ហាញ​ឱ្យ​ឃើញ​ថា សរសៃឈាម​បេះដូង​លោក​ដើរ​មិន​ស្រួល​ត្រូវ​វះកាត់​ជា​បន្ទាន់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៕