UEFA ព្រមាន​ដកសិទ្ធិ​ប្រកួត​ក្រុម​អង់គ្លេស និង​រុ​ស្ស៊ី​ចេញពី Euro 2016

បន្ទាប់​ពី​អំពើ​ហិង្សា​ជា​ច្រើន​កន្លែង​កើតឡើង​នៅ​ទីក្រុង Marseille ប្រទេស​បារាំង រវាង​អ្នកគាំទ្រ​ក្រុម​អង់គ្លេស​និង​រុ​ស្ស៊ី​រួច​មក UEFA បាន​ព្រមាន​ដក​សិ​ទិ្ធ​ប្រកួត​ប្រទេស​ទាំង​ពីរ​បើសិនជា​អំពើ​ហិង្សា​នៅ​តែ​កើត​មាន​ពី​សំណាក់​អ្នកគាំទ្រ​របស់​ខ្លួន ។

យោង​តាម​សារព័ត៌មាន Sportmail បាន​ចេញផ្សាយ​ថា អ្នកគាំទ្រ​អង់គ្លេស​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ ។ ទោះបីជា​យ៉ាងណា កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ គណៈ​កម្មាធិ​ការ​ប្រតិបត្តិ​របស់ UEFA បាន​ដាក់​ការ​ព្រមាន​យ៉ាង​ធ្ងន់​ៗ​ថា ការ​ដាក់​កំហិត​នេះ​គឺ​ធ្វើ​ឡើង​ចំពោះ​ប្រទេស​ជាតិ​ទាំង​ពីរ​នេះ មិន​ថា​ក្រុម​ណា​បង្កជម្លោះ​មុន​នោះ​ទេ ។ គេ​សង្កេត​ឃើញ​ថា ការ​ព្រមាន​របស់ UEFA លើក​នេះ ប្រៀប​ដូច​ជា​ការ​ដាក់​បម្រាម​កាលពី​ជម្លោះ​រវាង​អ្នកគាំទ្រ​អង់គ្លេស និង​អ្នកគាំទ្រ​អា​ល្លឺ​ម៉​ង់ ក្នុង​ទីក្រុង Charleroi អំឡុង​ព្រឹត្តិការណ៍ Euro 2000 ដែរ ។

UEFA ស្នើ​ឱ្យ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស និង​សហព័ន្ធ​បាល់ទាត់​រុ​ស្ស៊ី ប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​ឱ្យ​រក្សា​សេចក្តី​ថ្លៃ​ថ្លូ​រ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​៕