សសយក ​ខេត្ត​ព្រៃវែង​ត្រៀម​រៀប​ចំ​ការ​ប្រកួត​កីឡា​ប្រចាំ​ឆ្នាំ​ ២០១៦​

ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង បាន​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ ដើម្បី​សហការ​ជុំវិញ​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ជ្រើស​រើស​ជើង​ឯក​ជ័យ​លាភី​ប្រចាំ​ឆ្នាំ ​២០១៦​។

 

សសយក ​ខេត្ត​ព្រៃវែង​ត្រៀម​រៀប​ចំ​ការ​ប្រកួត​កីឡា​ប្រចាំ​ឆ្នាំ​ ២០១៦​

ការ​ប្រជុំរៀបចំកម្មវិធីប្រកួត

 

គោល​បំណង​នៃ​ការ​រៀប​ចំ​នេះ​ គឺ​ដើម្បី​បង្កើន​សាមគ្គីភាព ​ទំនាក់​ទំនង​រវាង​បុគ្គល​ ស្ថាប័ន​ យុវជន​ សសយក​ គ្រប់​ស្រុក ​ក្រុង នៅ​ខេត្ត​ព្រៃវែង។ ​ក្រៅ​ពី​នេះ ​ក៏​ដើម្បី​ចូល​រួម​លើក​កម្ពស់​វិស័យ​កីឡា​ជាតិ​ សុខភាព​ កម្លាំង​កាយ​រឹងមាំ ស្មារតី​ល្អ​ប្រសើរ​។ ​ចំពោះ​ប្រភេទ​កីឡា ​ដែល​នឹង​ត្រូវ​ប្រកួត​រួម​មាន​ បាល់ទាត់​ បាល់ទះ​ សីប៉ាតាក្រ​ និង​រត់​ម៉ារ៉ាតុង។

 

សសយក ​ខេត្ត​ព្រៃវែង​ត្រៀម​រៀប​ចំ​ការ​ប្រកួត​កីឡា​ប្រចាំ​ឆ្នាំ​ ២០១៦​

សកម្មភាពមើលកន្លែងសម្រាប់រៀបចំការប្រកួត

 

ចំពោះ​ក្រុម​កីឡា ​ដែល​អាច​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​នេះ ​មាន​ដូច​ជា​ សសយក​ស្រុក​ក្រុង​ទាំង​១៣​ គ្រឺះ​ស្ថាន​ឧត្តម​សិក្សា ​វិទ្យាល័យ ​មន្ទីរ​ ស្ថាប័ន​ អង្គការ​ សមាគម​ និង​ក្រុម​ហ៊ុន​ជា​ដើម។​ កន្លែង​លក់​ពាក្យ​ និង​ទទួល​ពាក្យ​នៅ​ទី​ស្នាក់​ការ​លេខា​ធិការដ្ឋាន​ សសយក​ខេត្ត​ព្រៃវែង។ ចាប់​ផ្តើម​លក់​ពាក្យ​ចូលរួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ​១០​ដល់​២០ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។ ​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​ ២០ ​ដល់ ​៣០ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។ ​ចំពោះ​កាល​បរិច្ឆេទ​ប្រកួត​ ក្រុម​ការងារ​នឹង​កំណត់​នៅ​ពេល​ក្រោយ៕

 

អត្ថបទ៖ សោម សារិទ្ធ​