ទ័ព ​នាំ​កូរ៉េ​ខាង​ជើង​២​នាក់​ទៀត ​មក​ការពារ​តំណែង​លេខ​មួយ

ខ្សែ​ប្រយុទ្ធ​ម្នាក់ និង​ខ្សែ​ការពារ​ម្នាក់ ​ដែល​ជា​ជនជាតិ​កូរ៉េ​ខាង​ជើង នឹង​មាន​វត្តមាន​មក​ជួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​រក្សា​តំណែង​លេខ​មួយ​នៅ​ជុំ​ទី​២ ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។

 

ទ័ព ​នាំ​កូរ៉េ​ខាង​ជើង​២​នាក់​ទៀត ​មក​ការពារ​តំណែង​លេខ​មួយ​លោក ទេព ឡុងរចនា

 

បើ​តាម​ការ​បញ្ជាក់​របស់​លោក ទេព ឡុងរចនា ​គឺ​ក្រុម​ក្រសួង​ការពារ​ជាតិ​រដូវ​កាល​នេះ ​ដាក់​គោល​​ដៅ​ធំ​​​លើក​​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឱ្យ​បាន​ ដោយ​លោក​នឹង​នាំ​យក​កីឡាករ​កូរ៉េ​ខាង​ជើង​២​នាក់​ទៀត។ ដោយ​២​នាក់​នោះ​គឺ​ខ្សែ​ការពារ​ម្នាក់ និង​ម្នាក់​ទៀត​ជា​ខ្សែ​ប្រយុទ្ធ​ដែល​រំពឹង​ថា ​នឹង​មាន​សមត្ថភាព​លើស​កីឡាករ Choe Myong Ho ​ដែល​ជាប់​ជា​ Top Scorer ​បណ្ដោះអាសន្ន​ថែម​ទៀត។

 

ខាង​ក្រោម​នេះ​ជា​វីដេអូសម្ដី​រប​ស់​លោក ទេព ឡុងរចនា ៖

 

 

អត្ថបទ៖ មុន្នី រម្យ