រក​ឃើញ​៨​ក្រុម​ឡើង​វគ្គ​១/៤ ​ពាន​ Khmer Real Estate 2016

ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ពាន​រង្វាន់​​បាល់ទាត់​មិន​អាជីព​ Khmer Real Estate ប្រចាំ​២០១៦​បាន​បញ្ចប់​ និង​រក​ឃើញ​ក្រុម​ខ្លាំង​៨​ដើម្បី​ឡើង​ទៅ​វគ្គ​ខ្វែង​១/៤ ហើយ។

 រក​ឃើញ​៨​ក្រុម​ឡើង​វគ្គ​១/៤ ​ពាន​ Khmer Real Estate 2016ក្រុម Khmer United FC

 

 

សម្រាប់​ការ​ប្រកួត​បញ្ចប់​ក្នុង​ពូល​នៃ​សប្តាហ៍​ចុង​ក្រោយ​កន្លង​ទៅ​នេះ នៅ​ពូល​ A មាន​តែ​៣​គូ​ប៉ុណ្ណោះ​​គឺ​ក្រុម​ Khmer United ​បាន​បរាជ័យ​​​ដោយ​ថ្វី​ជើង ​Goodhill ៣-១ ហើយ​ក្រុម​ YFC បាន​លត់​​ក្រុម​ និស្ស័យ ៥-០ និង​ក្រុម​ HHK បាន​​បំបាក់​​ក្រុម​ RFL ៩-០។

 

ចំណែក​នៅ​ពូល​ B វិញ​មាន​​៤​​គូ​គឺ​ក្រុម​ខ្លាំង​ EDC ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​ Black Eagle ២-២ ខណៈ​ក្រុម​ V.K United ឈ្នះ​ ITech ​៣-០ និង​ក្រុម​ ស្ថាបនា ​ឈ្នះ​អាកាសចរណ៍​ស៊ីវិល ៣-០ ហើយ​​​​បាសាក់​ ​ក៏​បាន​ឈ្នះ​ ព្រៃ​សាលា​៣​-០។

 

សូម​បញ្ជាក់​ថា​ ក្នុង​មួយ​សប្តាហ៍​មាន​ការ​ប្រកួត​១២​គូ​ពោល​គឺ​ពូល​ A មាន​៦​គូ​​ និង​ពូល B មាន​៦​គូ​ ប៉ុន្តែ​៣​គូ​នៅ​ពូល A និង​ ២​គូ​នៅ​ពូល​ B មិន​បាន​មក​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពួល​ទេ​ ដោយ​សារ​តែ​​ក្រុម​ទាំង​នោះ​​បាន​ធ្លាក់​រួច​ជា​ស្រេច​ហើយ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​មិន​មក​ប្រកួត។ ចំពោះ​ក្រុម​ដែល​មក​ប្រកួត​សុទ្ធ​ជា​ក្រុម​ដែល​ប្រទាញប្រទង់​គ្នា​សន្សំ​ពិន្ទុ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

 

ក្រុម​កំពូល​ទាំង​៤​ប្រចាំ​ពូល​ទាំង​ពីរ​មាន៖
ពូល​ A
លេខ​១៖ Goodhill មាន​៣១​ពិន្ទុ​
លេខ​២៖ Khmer United មាន​៣០​ពិន្ទុ
លេខ​៣៖ YFC មាន​២៥​ពិន្ទុ និង
លេខ​៤៖ RFL មាន​២៤​ពិន្ទុ
ពូល B
លេខ​១៖ ក្រុម EDC មាន​២៨ពិន្ទុ
លេខ​២៖ ក្រុម​ស្ថាបនា​មាន​២៥ពិន្ទុ​
លេខ​៣៖ ក្រុម​បាសាក់​មាន​២២ពិន្ទុ​ និង
លេខ៤៖ ​ក្រុម V.K United​ មាន​២១ពិន្ទុ

 

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ឬ​១/៤​ផ្តាច់​ព្រ័ត្រ​
Goodhill vs V.K United​ ​
Khmer United vs ​បាសាក់
YFC vs ស្ថាបនា
RFL vs EDC

 

ការ​ប្រកួត​វគ្គ​១/៤ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦​​ត​ទៅ ហើយ​ក្រុម​ដែល​ឈ្នះ​​៤​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​