UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

បារាំង៖ សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA បានព្រមាន ដាក់បម្រាម និងដកសិទ្ធិប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស និងរស្ស៊ី នៅក្នុងការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ EURO 2016 ប្រសិនបើអ្នកគាំទ្ររបស់ក្រុមទាំងពីរនេះ នៅតែបន្តជម្លោះ និងបង្កអំពើហិង្សាដាក់គ្នាទៀត។

រឿងរ៉ាវនៃជម្លោះ ដែលបង្កើតឲ្យមានអំពើហិង្សា កើតចេញពីក្រុមអ្នកគាំទ្ររបស់ ប្រទេសរុស្ស៊ី កាលពីយប់ម្សិលមិញ ក្រោយបញ្ចប់ការប្រកួតរវាង អង់គ្លេស និងរុស្ស៊ី នៅក្នុងទីក្រុង Marseille ។ សកម្មភាពទាំងនោះគឺជាទង្វើមួយដែលមិនអាចទទួលយកបាន ក្នុងនាមជាអ្នកគាំទ្របាល់ទាត់។

បើទោះបីជាមានការដាក់បន្តឹងសន្តិសុខជាច្រើននាក់យ៉ាងណា នៅតែមិនឈ្នះកម្លាំងអ្នកគាំទ្រ។ បន្ទាប់ពីលេចលឺដំណឹងនេះភ្លាម រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បានបញ្ជូនប៉ូលិសមកបន្ថែមទៀត ដើម្បីការពារសន្តិសុខ សម្រាប់ការប្រកួតក្រោយៗទៀត របស់អង់គ្លេស នៅទីក្រុង Lens ត្រូវនឹងថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

ចំនែកប្រទេសរុស្ស៊ីវិញ UEFA បានដាក់ពិន័យជាច្រើន ទៅលើសកម្មភាពមួយចំនួនដូចជា ភាពអសន្តិសុខ ការបង្កភាពចលាចលរបស់អ្នកគាំទ្រ  ការបាញ់ភ្លើងកាំជ្រួច និងជាពិសេសនោះគឺ ការរើសអើង ដែលជាសកម្មភាពមួយដែល UEFA ហាមជាដាច់ខាតនូវទង្វើនេះ។

សូមបញ្ជាក់ផងដែរថា សកម្មភាពហិង្សាទាំងនេះ គឺបានកើតឡើងក្រោយបញ្ចប់ការប្រកួត នៅពេលដែល ក្រុមនៃអ្នកគាំទ្ររុស្ស៊ី បង្កជាហិង្សាវាយតប់គ្នា ដែលធ្វើឲ្យអ្នកគាំទ្ររបស់អង់គ្លេសតបតទៅវិញ ឯមួយចំនួនខ្លះទៀត សុខចិត្តផ្លោះរបង រត់យករួចខ្លួន។ មិនត្រឹមតែហិង្សានៅក្នុងកីឡដ្ឋាននោះទេ ការវាយតប់គ្នានៅតែបន្តនៅក្រៅកីឡដ្ឋាន ដោយមានការយកវត្ថុរឹងមួយចំនួនដេញគប់គ្នា ដែលហាក់មើលទៅដូចជាសង្គ្រាមដូច្នោះដែរ។

ក្នុងនោះទាំងអ្នកគាំទ្ររបស់ក្រុមរុស្ស៊ី និងអង់គ្លេស មានអ្នករបួសរៀងៗខ្លួន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិនតិចនាក់នោះដែរ។

ទង្វើទាំងអស់នេះហើយ ទើបធ្វើឲ្យ UEFA គំរាម និងព្រមានដាក់បម្រាមដល់ក្រុមទាំង២ថា ប្រសិនបើហិង្សានេះ នៅតែបន្តកើតឡើងទៀត នោះក្រុមជម្រើសជាតិអង់គ្លេស និងរុស្ស៊ី នឹងត្រូវដកសិទ្ធិប្រកួតដោយស្វ័យប្រវត្តិ ក្នុងការប្រកួតពានរង្វាន់ EURO នេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)

  • UEFA នឹងដកសិទ្ធិប្រកួត របស់ក្រុមអង់គ្លេស និងរុស្ស៊ី ចេញពី EURO 2016 បើហិង្សារបស់អ្នកគាំទ្រ នៅតែបន្តកើតឡើង (មានវីដេអូ)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:កីឡា